Buddhismព្រះពុទ្ធសាសនា

សុ .ចិ.បុ.ភា.វិ.លិ.មុត្តោ  ន ហិ សោ បណ្ឌិតោ  ភវេ

ធរនោ្ត  ឆ  ឥមេ  ធម្មេ  បុណ្ណចន្ទោវ  សោភតិ ។

សុ . មានក្នុងនរជនណា           ព្យាយាមសិក្សាយ៉ាងហ្មត់ចត់

ចិ . ត្រិះរិះគិតយ៉ាងប្រាកដ       ត្រិះរិះកំណត់យ៉ាងត្រឹមត្រូវ

បុ . ដេញដោលចោទជាពាក្យ    សួរលើកនូវសំនួរដែលមាននៅ

ក្នុងចិត្តជាមន្ទិលដ៏សែនជ្រៅ      អាចបើកជាផ្លូវឱ្យយល់បាន ។

ភា . ជួយបង្រៀនឬក៏ប្រាប់        តាមក្បួនតាមច្បាប់ជាលំអាន

ដល់អ្នកដទៃឬមិត្រកល្យាណ    នាំឱ្យថ្កើងថ្កាននូវបញ្ញា ។

វិ​. វិនិច្ឆ័យយ៉ាងលំអិត               ត្រិះរិះពិនិត្យពិចារណា

នូវពាក្យដែលខ្លួនបានសិក្សា      នាំកាត់សង្កាទាំងនោះបាន ។

លិ . ពេលរៀនឬធ្វើការ            ត្រូវតែកត់ត្រាពាក្យប៉ុន្មាន

កុំអាងសញ្ញាខ្លួនចាំបាន            ក្បួនច្បាប់លំអានជាគ្រូពិត

ជនដែលមានធម៌ទាំង ៦          នេះអាចលើកស្ទួយជាបណ្ឌិត

រុងរឿងចែងចាំងក្នុងជីវិត          នឹងមិនវិប្បរិតវិបល្លាស ។

ព្រះចន្ទពេញបូណ៌មី              មានរសើ្មចែងចាំងរះ

ពន្លឺភ្លឺចែងច្បាស់                    មានឱកាសពេញលោកា ។

នរជនជាបណ្ឌិត                    ភ្លឺមែនពិតដោយបញ្ញា

រុងរឿងក្នុងលោកា                  សែនអស្ចារ្យជាងព្រះចន្ទ ។

អត្ថន័យរបស់ពាក្យ

សុ. សុត =ការស្តាប់ ការរៀន

ចិ.  ចិន្ត =ការត្រិះរិះគិត

បុ .បុច្ឆន =ការសាកសួរ

ភា. ភាសន  =ការពោលបង្រៀន

វិ. វិនិច្ឆយ ​=ការពិចារណា

​        លិ. លិខន ​​ =ការសរសេរ ការកត់ត្រា ។

ការឱ្យវត្ថុ មាន ១០ យ៉ាង

ការអធិប្បាយនៃទានដោយព្រះមហាភិក្ខុនារទះ ដែលផ្អែកលើអដ្ឋកថានៃគម្ពីរចរិយាបិដក បរិយាថា ព្រះពោធិសត្វ លោកតែងឱ្យវត្ថុ ១០ ប្រការគឺ

១ . អន្នទាន = គឺឱ្យបាយឬភោជនាហារដល់ស្មូមទាំងឡាយដោយសេចក្តីត្រិះរិះរបស់ព្រះអង្គថា អាត្មាអញនឹងញុំាងសម្បិត្ត ៥ យ៉ាង គឺ អាយុវែង១ ពណ៌សម្បុរល្អចាំនៅ១ សេចក្តីសុខកាយសប្បាយចិត្ត១ កម្លាំងកាយ១ ប្រាជ្ញាស្មារតី១ និងសម្បត្តិដ៏ប្រសើរគឺលោកុត្តរផល ដែលបុគ្គលគប្បីត្រេកអរ ឱ្យសម្រេចដល់សត្វលោកទាំងពួង ដោយផលនៃទាន ដែលអាត្មាអញបានឱ្យទាននេះ ។

២. បានទាន = គឺឱ្យទឹកក្តៅ ឬទឹកត្រជាក់ដល់អ្នកសូមទាំងឡាយដើម្បីរំងាប់បំបាត់នូវសេចក្តីឃ្លាន គឺកាមកិលេសនៃសត្វទាំងឡាយ។

៣. វត្ថុទាន = គឺឱ្យសម្ពត់សម្រាប់ស្លៀកដណ្តប់ដល់យាចកទាំងឡាយ ដើម្បីរក្សានូវពណ៌សម្បុរឱ្យល្អ ដូចជាពណ៌នៃមាសផង ដើម្បីអភិបាលនូវសេចក្តីខ្មាសបាន និងសេចក្តីតក់ស្លុតចំពោះបាប និងគ្រឿងប្រដាប់សម្រាប់ស្លៀកពាក់នៃសត្វទាំងឡាយផង ។

៤ . យានទាន = គឺឱ្យគ្រឿងជិះគ្រឿងសែង ឬ​​​ ឱ្យស្ពានដល់បដិគ្គាហកៈ ទាំងឡាយ ដើម្បីសម្រេចនូវឥទ្ធិឫទ្ធិផង ដើម្បីសម្រួលឱ្យបាននូវសេចក្តីសុខក្នុងព្រះនិព្វានផង ។

៥. គន្ធទាន ​= គឺឱ្យគ្រឿងក្រអូបជាទាន ដើម្បីសម្រេចកេរ្តិ៍ឈ្មោះ ក្រអូបអំពីសីលគុណ ។

៦. មាលាវិលេបនទាន = គឺឱ្យផ្កាកម្រងនិងគ្រឿងងូត គ្រឿងលុបលាបផ្សេងៗ ជាទាន ដើម្បីសម្រេចនូវសុន្ទររាសីនៃព្រះពុទ្ធគុណ ។

៧. អាសនទាន = គឺឱ្យស្ថានសម្រាប់អង្គុយជាទាន ដើម្បីសម្រេចនូវពោធិមណ្ឌាសនៈ គឺញាណដ៏ផូរផង់ជាទីត្រាស់ដឹង ឈ្មោះថា ពោធិ ។

៨ . សេយ្យាទាន = គឺឱ្យនូវទីស្ថានសម្រាប់ដេកជាទាន ដើម្បីសម្រេចសម្រាន្តនូវទីស្ថានក្រឡាព្រះបន្ទំឈ្មោះថា តថាគតសេយ្យាសនៈ ។

៩. អាវាសថទាន = គឺឱ្យលំនៅជាទាន ដើម្បីសម្រេចនូវតេជានុភាពនៃខ្លួនព្រះអង្គឱ្យបានជាទីពឹងទីជ្រកនៃសត្វលោក

១០. បទីបេយ្យាទាន = គឺឱ្យនូវគ្រឿងសម្រាប់បំភ្លឺមានពន្លឺគោម និងពន្លឺចង្កៀងជាដើមជាទាន ដើម្បីសម្រេចនូវចក្ខុ​៥ យ់ាងមានទិព្វចក្ខុជាដើម ។

កំណើត​៤យ៉ាង

១. អណ្ឌជៈ = សំដៅយកសត្វទាំងឡាយណា ដែលអាស្រ័យក្នុងស៊ុតហើយចោះទំលាយសំបកស៊ុតចេញមក ដូចជា សត្វចាប សត្វលលក មាន់ ទា ជាដើម

២. ជលាពុជៈ = សំដៅយកសត្វទាំងឡាយណា ដែលសម្រាលចេញពីផ្ទៃមេឬម្តាយដូចជា សត្វមនុស្ស គោ ក្របី ឆ្កែ ឆ្មា ជាដើម ។

៣ . សំសេទជៈ =​ សំដៅយកសត្វទាំងឡាយណា ដែលកើតពីត្រីស្អុយ សាកសព ឬ ក្នុង វត្ថុជូរផ្អូម ដូចជា សត្វដង្កូវជាដើម ។

៤ . ឧបបាតិកៈ = សំដៅយកសត្វទាំងឡាយណា ដែលកើតឡើងឯងៗ ដូចជាទេវតា នរក ប្រេត ជាដើម ។

ឥង្ឃ ត្វំ គហចតិ សង្ឃេ ទានំ ទេហិ សង្ឃេ តេ ទានំ ទទតោ ចិត្តំ បសីទិស្សតិ សោត្វំ បសន្នចិត្តោ កាយស្ស ភេទា បរម្មណា សុគតំ សគ្គំ លោកំ ឧបបជ្ជិស្សសីតិ

ម្នាលគហបតីអញ្ជើញអ្នកឱ្យទាន ចំពោះសង្ឃវិញ ចិត្តរមែងជ្រះថ្លា កាលបើមានចិត្តជ្រះថ្លាហើយ គ្រាបែកធ្លាយរាងកាយ ស្លាប់ទៅនឹងទៅកើតក្នុងសុគតិ ។

សុគតំ​​ បន និស្សាយ គហដ្ឋា ឃរបេសិនោសទ្ទហានា អរហតំ អរិយប្បញ្ញាយ ឈាយិនោ ឥធ ធម្មំ ចរិត្វាន មគ្គំ សគតិ គាមិនំ នន្ទិនោ ទេវិលោកស្មឹ មោទន្តិ កាម កាមិនោតិ

ឯពួកក្រហស្ថ អ្នកស្វែងរកប្រយោជន៍ ក្នុងផ្ទះបានអាស្រ័យ សង្ឃជាសាវ័កនៃព្រះសុគតិហើយជឿ សេចក្តីប្រតិបតិ្ត និងពាក្យ របស់អរហន្តទាំងឡាយដោយប្រាជ្ញាដ៏ប្រសើរ ជាអ្នកពិនិត្យ បានប្រព្រឹត្តធម៌ ងក្នុងសាសនានេះដែលជាផ្លូវប្រព្រឹត្តទៅកាន់សុគតិ រមែងជាអ្នកមានអំណរ រីករាយក្នុងទេវលោកបានសម្រេចតាមសេចក្តីប្រាថ្នា ។

តុម្ហេបិ ភិក្ខវេ ពហុការា ព្រាហ្មណ គហបតិកានំ យំ នេសំ ធម្មំ ទេសេថ អាទិកល្យាណំ មជ្ឈេកល្យាណំ បរិយោ សានកល្យាណំ សាត្ថំ បរិបុណ្ណំ បរិសុទ្ធំ ព្រហ្ម ចរិយំបកាសាថ

ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយក៏ឈ្មោះថា មានឧបការៈច្រើនដល់ពួកព្រាហ្មណ៍និងគហបតីដែរ ព្រោះអ្នកទាំងឡាយសម្តែងធម៌មានលម្អបទដើម លម្អបទកណ្តាល លម្អបទចុង ប្រកាសនូវព្រហ្មចរិយធម៌ព្រមទាំងអត្ថនិងព្យញ្ជនៈ ដ៏បរិបូណ៌បរិសុទ្ធិទាំងអស់​ ។

សាគារា អនាគារា ច ឧភោ អញ្ញោញ្ញនិស្សិតា អារាឆយន្តិ សទ្ធម្មំ យោគក្ខេមំ អនុត្តរំ

ពួកគ្រហស្ថនិង​ បព្វជិតទាំងពីរគួរអាស្រ័យគ្នាទៅវិញទៅមក ទើបញុំាងព្រះសទ្ធម្ម ដែលជាទីក្សេមចាកយោគៈ ដ៏ប្រសើរឱ្យសម្រេចបាន ។

5senghak 33

ព្រះ​ពុទ្ធសាសនា​គឺ​ជា​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជាម្ចាស់។ ​បើ​យោង​តាម​អត្ថន័យ​នៃ​ពាក្យ​ថា​ព្រះ

ពុទ្ធសាសនា​បែប​ភាសា​​អង់គ្លេស​​[     Buddhism​​​    ដែល​​បាន​​ក្តោប​យក​ន័យ​គ្រប​ដណ្តប់​​ទាំង​ព្រះពុទ្ធ​ជាសាស្តា

ព្រះធម៌​មាន​ធម្ម​វិន័យ​ជា​​ពាក្យ​ប្រៀន​ប្រដៅ  និង​ព្រះសង្ឃ​ជា​អង្គ​សាវ័ក  រួម​ហៅ​ថា​ព្រះរតនត្រ័យ​គឺ​កែវ​ទាំង​ ៣​

នេះ​ឯង។

ជីវប្រវត្តិសង្ខេប

មុន​ពុទ្ធ​សករាជ​​៨០​ឆ្នាំ​    មាន​ព្រះ​រាជាណាចក្រ​តូច​មួយ​ឈ្មោះ​សក្កជនបទ​​មាន  ​ទី​ក្រុង​កបិល​វត្ថុ​ឬ​​ជា​រាជធានី​

ដែល​ស្ថិត​នៅ​ក្រោម    អាណា​គ្រប់​គ្រង​របស់​ព្រះ​បាទ​បសេនទិនា​ក្រុង​​សាវត្ថី​ក្នុង​ដែន​កោសល   កាល​ណោះ​

ព្រះបាទ​សុទ្ធោធនៈ​ជា​រាជា​ធិបតេយ្យ​បាន​រាជា​ភិសេក​ជា​មួយ​ព្រះនាង​មាយា  ជា​អគ្គ​មហេសី​ហើយ​​ក្រោយ​មក​

ក៏​បាន​ប្រសូត្រ​ព្រះ​រាជបុត្រា​មួយ​​ព្រះអង្គ​ព្រះ​នាមថា  សិទ្ធត្ថ​កុមារ​ក្នុង​ព្រះរាជ​ត្រកូល​គោតម ។ កាល​ព្រះ​ជន្មា​

យុ​គ្រប់៨ វស្សា​ព្រះ​កុមារ​តូច​ក៏​បាន​ទទួល​ការ​សិក្សា​នូវ​វិជ្ជា​ផ្សេងៗ  ​ដូចជា  អក្សរសាស្ដ្រ យុទ្ធសាស្ដ្រ  សិល្បៈ​

ក្នុង​ការ​គ្រប់​គ្រង។ល។  លុះ​ជន្មាយុ​គ្រប់​១៦​ព្រះវស្សា​​ព្រះរាជ​ជន​កជននី​ក៏​​បាន​រៀប​ចំ​​ព្រះរាជ​​ពិធី​អភិសេក​​អា

វាហមង្គល​​ជា​មួយ​​ព្រះ​នាង​​យសោធរា  (ពិម្ពា)​   ឲជា​ព្រះ​រាជ​ជាយា  ។  តាំង​ពី​តូច​រហូត​​ដល់​​ព្រះ​វរ​កាយ​​ចម្រើន​

ពេញ​វ័យ​ព្រះអង្គ​ពុំ​ដែល​​បាន​ចេញ​​ទៅ​ខាង​ក្រៅ ​ព្រះ​រាជវាំង​ម្តង​​​ណា​ឡើយ​​លុះ​​មាន​ថ្ងៃ​មួយ​ព្រះអង្គ​និង​​អាមាត្យ

ឆន្នៈ​បាន​លួច​​ចេញ​ទៅ​ដើម្បី​ទស្សនា​ទត​​មើល​ជីវភាព​​របស់​ប្រជារាស្ត្រ​សាមញ្ញ​ធម្មតា ។

senghak​៧៧

ក្នុងចំណោម អ្នក​ដែល​ទ្រទ្រង់​ការពារ​លទ្ធិ​ ព្រះពុទ្ធសាសនាគប្បី​យើង​រាប់​ព្រះនាម​របស់​ព្រះមហាក្សត្រ​នៃ​

នគរ​មគធៈ     ដែលមាន​ទីក្រុង​ឈ្មោះ​រាជ​គ្រិ​ហ៍​  ។  ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ពុទ្ធ​និយម​ទីមួយ​សម្រាប់​ការ

ផ្សព្វផ្សាយ ​ ។  ដោយ​ការ​មានការ​គាំពារ​ពី​សំណាក់​  ព្រះរាជា​ទាំងឡាយ​នៃ​ទីក្រុង​នេះ   ព្រះពុទ្ធសាសនា​ក៏

មាន​ការលូតលាស់​យ៉ាងខ្លាំង​ក្លា​បំផុត ពោលគឺ​បាន​យកជ័យ​ជម្នះ​លើ​សាសនា​ផ្សេងៗ​ទៀត​ ។​

​    ​ក្នុងពេលដែល​ព្រះពុទ្ធ​អង្គ​នៅមាន​ព្រះជន្ម​នៅឡើយ   សហគមន៍​សង្ឃ​រក្សាបាន​នូវ​សាមគ្គី​សាម​គ្គា​យ៉ាង

រឹងមាំប៉ុន្តែ​ពេលដែល​ទ្រង់​បាន​សុគត ឬ​ចូល​ព្រះ​និព្វាន​ផុត​ទៅ សហគមន៍​សង្ឃ​ទាំងនោះ​ត្រូវបាន​បែកបាក់

ហើយ​ចៅអធិកា​ខេត្ត​ប្រកា​សរៀងៗ​ខ្លួន​នូវ​ស្វយ័តភាព ហើយ​មិន​ចុះសម្រុង​នឹង​គ្នា​ឡើយ​។ ព្រះ​ភិក្ខុសង្ឃ​ខ្លះ​

បាន​និមន្ត​ទៅ​ទេសនា​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ ។  ខ្លះទៀត​គង់ប្រថាប់​នៅក្នុង​វត្ត​អារាម ចិញ្ចឹមជីវិត​

ដោយ​ខ្លួនឯង​ផ្ទាល់ថែមទាំង​ទទួល​ឲ្យ​ព្រះ​ភិក្ខុសង្ឃ​   គោចរ​ណ៍​ទាំងឡាយ    ឲ្យ​ស្នាក់អាស្រ័យ​នៅ​រដូវវស្សា​

ទៀតផង​ ។ នេះ​ដែលជា​បច្ច័យ​ដែល​នាំ​ឲ្យ​មានការ​លូតលាស់​នៃ​លទ្ធិ​សាសនា​ ។​

​    ​គួរកត់សម្គាល់​ផងដែរ​ថា   រូបភាព​របស់​ព្រះពុទ្ធ​អង្គ     បន្តិច​ម្តង​បានប្រែក្លាយ​ខុសពី​សភាព​ដើម    ដោយ

ហេតុថាជីវប្រវត្តិ​ពិតៗ​  របស់​ព្រះ​បរមគ្រូ​ត្រូវបាន​ជំនួស​ដោយ​អច្ឆរិយ​ភាព   ហើយ​ទន្ទឹមនឹងនេះ   រឿងព្រេង​

និទាន​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ឆាកជីវិត​របស់​ព្រះ​ពុទ្ធអង្គ​  ឥឡូវនេះ   ត្រូវ​ក្លាយទៅជា​ប្រវត្តិសាស្ត្រ  ហើយ​

ដំណើរការ​នេះ​ចេះតែ​វិវត្តន៍​ទៅមុខ​ជានិច្ច​។​

ចម្លាក់ ​គុ​ប្តៈ ឥណ្ឌា នា​ដើម​សម័យ​ប្រវត្តិសាស្ត្រ តំណាង​ការ​សាង​ព្រះ​ភ្នួ​ស ការ​ទេសនា និង ការចូល​ព្រះ​និព្វាន​របស់​ព្រះសម្មាសម្ពុទ្ធ​

​     ​ចំពោះ​អ្នកស្រែ​ចំការ​តូចតាច ក្រីក្រ រាល់​សកម្មភាព​របស់​ព្រះ​ពុទ្ធអង្គ​ប្រកបដោយ​អច្ឆរិយៈ​ភាពហើយ​នៅ​

ទីបំផុត​សម្រាប់​ពួកគេ ទ្រង់​បាន​ក្លាយជា​ស្តេច​ចក្រ​វា​ឡ​ដ៏​ពិតៗ​មួយ​ព្រះអង្គ    មានន័យថាព្រះសម្មាសម្ពុទ្ធ​ជា​

ព្រះ​អធិរាជ​ឬ​ស្តេច​នៃ​ពួក​ស្តេច​។ ព្រះពុទ្ធ​អង្គគឺជា​មនុស្ស​លើសពី​មនុស្ស​ទាំងពួង ព្រះអង្គ គឺជា ​ព្រះអាទិទេព​

កំពូល​ ។​ ​ ចំពោះ​បញ្ហា​នេះ    យើង​មាន​ភស្តុ​ង​តាង​ជាច្រើន   ដែល​បង្ហាញ​បញ្ជាក់​យ៉ាងច្បាស់​លាស់​នូវ​គោល​

គំនិត ឬ​ ទស្សនទាន​របស់​ប្រជានុរាស្ត្រ   នា​សម័យបុរាណ  ទាក់ទិន​នឹង​ប្រវត្តិ  ឬ​សាវតារ​របស់​ព្រះពុទ្ធ​អង្គ​ ។

នៅ​ស​.​វ​ទី​៣ មុន​គ​.​ស សន្តតិវង្សមោ​រ្យៈ ដែល​ស្ថិតនៅ​នគរ​មគធៈ ដែល​បាន​លាតសន្ធឹង​ការត្រួតត្រា​រហូតដល់​

ជ្រលង​ផ្នែក​ខាងក្រោម​នៃ​ទន្លេ គង្គាហើយ​គ្រប់គ្រង​ដោយ​ព្រះរាជា​មួយ​ព្រះអង្គ​កាន់​លទ្ធិ​ព្រះពុទ្ធសាសនា គឺ​

ព្រះបាទ​អសោក​ ។ ព្រះរាជា​នេះ​យក​កល​ទ្ធិ​ព្រះពុទ្ធសាសនា​ធ្វើជា​សាសនា​របស់​រដ្ឋ   ហើយ​ទ្រង់​បាន​បញ្ជារ​

បង្គាប់​ឲ្យ​មានការ​សាងសង់​នូវ​ចក្រ​ធម៌​ថ្ម​ធំ​មួយ ជា​និមិត្តរូប​នៃ​ធម៌​របស់​ព្រះ​ព្រះសម្មាសម្ពុទ្ធ​។​ ​    ​ដូចនេះ ធម៌​

ចក្រ​ថ្ម​ខាងលើនេះ   តំ​ឲ្យ​ឧ​ត្ត​ម​គតិ​ដ៏​ខ្ពង់ខ្ពស់​របស់​    ពុទ្ធសាសនិក​ជន​ដែល​ប្រាថ្នា​ឲ្យ​ មានការ​ អភិវឌ្ឍន៍​ផ្សព្វ

ផ្សាយ​ព្រះ​ឱវាទ  ឬធ​ម៍​របស់​ព្រះពុទ្ធ​អង្គ​នៅ​គ្រប់ទិសទី​ទាំងអស់​ក្នុង​សកលលោក​យើង​នេះ​  ។  ថ្វីត្បិតតែ​កង

ចក្រ​ធម៌​នេះ​ដ៏​ធំ​មហិមា​ធ្វើ​អំពី​ថ្ម ដែល​គេ​មិនអាច​បង្វិល​ដោយ​កម្លាំង​មនុស្ស​បាន​ក៏ដោយ  តែ​អ្វី ដែល​សំខាន់​

ក្នុង​មនោសញ្ចេតនា​របស់​អ្នកបួស ឬ​ឧបាសក ឧបាសិកា  គឺ​ការ​បង្វិល​ជា​និមិត្តរូប​តែប៉ុណ្ណោះ​ ។  គឺ​ក្នុង​បរិបទ​

ជំនឿ​សាសនា​នេះហើយ     ដែល​ព្រះបាទ​អសោកមហារាជ   ទ្រង់​បាន​បង្រួបបង្រួម​ជាតិ​ឥណ្ឌា​ជា​   ធ្លុង​មួយ

ដោយឡែក​ក្នុង​ភូមិភាគ​នៃ​ប្រទេស​ឥណ្ឌា​ខាងលើ​ក្នុង​រជ្ជកាល​របស់​ព្រះអង្គ​ ។  ហើយ​ការបង្រួបបង្រួម​   ជាតិ​

នេះ ក៏​ជា​ព្រឹត្តិការណ៍​ដែល​ពុំ​ធ្លាប់មាន​ពីមុន​ឡើយ​  ។​ ​   ​ព្រះមហាក្សត្រ​ដ៏​ធំ​នេះ    គឺជា​និមិត្តរូប​នៃ​ភាពរុងរឿង​

នៃ​វប្បធម៌​បែប​ពុទ្ធ​និយម​ដំបូងបង្អស់​ នៅក្នុង​ប្រវត្តិសាស្ត្រ​ ឥណ្ឌា ។  ព្រះអង្គ​ត្រូវ​អ្នក​ប្រវត្តិវិទូ​ចាត់ទុកថា   ជា​

ព្រះរាជា​មួយ​ព្រះអង្គ​មិន​គ្រាន់តែ​ជា​ស្តេច​សឹក  តែប៉ុណ្ណោះ​ទេ   ក៏ប៉ុន្តែ​តំណាង​នូវ​ក្រិ​ត្យ​ក្រម​ច្បាប់   ព្រមទាំង​

សីលធម៌​ដ៏​វិសេសវិសាល​បំផុត​ផងដែរ​ ។  រវាង​ឆ្នាំ ២៥៤  មុន​គ​.​ស  ទ្រង់​បាន​កាន់​លទ្ធិ​សាសនា    ហើយ​បាន​

ក្លាយជា​គតិបណ្ឌិត​ថ្នាក់​ដែលមាន​ចំណេះ​ចេះដឹង​ខាង​អាណាចក្រ និង​   ខាង​ធម្ម​ចក្រ​សំខាន់បំផុត​ក្នុង​ប្រវត្តិ

សាស្ត្រ​ឥណ្ឌា​ ។​ ​    ការផ្លាស់ប្តូរ​សាសនា​នេះ   ពោលគឺ​ពី​ព្រហ្មញ្ញសាសនា    ទៅជា​ព្រះពុទ្ធសាសនា បានធ្វើ​

ឲ្យ​ស្តេច​អង្គ​នេះ​ឈប់​    ធ្វើសឹក​សង្គ្រាម​ទៀត      ហើយ​គ្រប់គ្រង​ព្រះរាជ​នគរ​របស់​ទ្រង់​ដោយ​សុខសន្តិភាព

ដោយ​សីលធម៌ និង​មនុស្សធម៌​  ។    គេ​ឃើញ​ទ្រង់​ប្រទាន​នូវ​អំណោយ​ជាច្រើន​ទៅ​អ្នកក្រីក្រ    យាង​ទៅ​សួរ​

សុខ​ទុក​អ្នកមាន​ជម្ងឺ និង​ព្រះ​ភិក្ខុសង្ឃ​តាម​ បូជនីយដ្ឋាន​នានា​ ។   ម្យ៉ាងវិញទៀត តាមរយៈ​បទ​បញ្ញា​ត្តិ​ដែល​

ព្រះអង្គ​បាន​ចារ​លើ​ថ្ម យើង​ក៏​អាច​ដឹង​អំពី​ព្រហ្ម​វិហារ  ធម៌​ដ៏​ជ្រាលជ្រៅ​របស់​ព្រះអង្គ   ដែល​យក​ធម៌​ព្រះពុទ្ធ​

ធ្វើជា​ត្រីវិស័យ​សម្រាប់​គ្រប់គ្រង  ដឹកនាំ​ប្រទេស​ដែរ​  ។​

គំនូរ​ព្រះវិហារ​ខ្មែរ ស្តីអំពី​ការ​សាង​ព្រះ​ភ្នួ​ស ទេសនា និង​ចូល​ព្រះ​និព្វាន (​ម​.​ត ២០១១)

​គេ​នៅ​ចងចាំ​ពាក្យ​មួយ​ឃ្លា​នេះ​របស់​ទ្រង់  ដែល​ប្រកបដោយ​ឧ​ត្ត​ម​គតិ​គួរ​ឲ្យ​ចាប់អារម្មណ៍  ចំពោះ​ការសម្លាប់​

គ្នា​ទៅវិញទៅមក ការ​កេណ្ឌ​ប្រជាពលរដ្ឋ​ក្នុង​សង្គ្រាម​វាត​ទឹកដី ទាំងនោះ​ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ណាស់​។

ក្នុងន័យ​នេះហើយព្រះអង្គ​បាន​សាង​អំពើ​ល្អហើយ​បញ្ឈប់​នូវ​រាល់​សោកនាដកម្ម​ដែល​បណ្តាលមកពី​សង្គ្រាម​។​

ក្រោយពី​ព្រះបាទ​អសោក​ចូល​ទីវ​ង្គ​ត់ទៅ​ចក្រភព​របស់​ទ្រង់​ត្រូវបាន​     បែកបាក់​ខ្ទេចខ្ទាំ   ហើយ​ព្រះរាជា​បាន​

និយម​ព្រហ្មញ្ញសាសនា​ជាង​។ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​ដ៏​លំបាក​លំ​ប៉ិន​យ៉ាងណាក៏ដោយក៏​ព្រះ​ភិក្ខុសង្ឃ​

ទាំងឡាយ​បាន​ខិតខំ​ផ្សព្វផ្សាយ​លទ្ធិ​ព្រះពុទ្ធសាសនា​ដែរ​។ដោយសារពួកគេ​ចេះ​បត់បែន​តាម​លទ្ធិតាម​ស្ថាន

ភាព​របស់​សង្គម ពោលគឺ​ចេះ​សម្របសម្រួល​តាម​កាលៈទេសៈ  រហូតដល់​បញ្ចូល​  ក្នុង​ព្រះពុទ្ធសាសនា​នូវ​ស

មាសភាព​ដែល​មិនមែនជា​សាសនា​របស់​ សាសនា​ខ្លួន​ថែម​ទៀតផងព្រះពុទ្ធសាសនា​ក៏បាន​មានជីវិត​រស់រាន​

តទៅ​ទៀត​។​

ឧទាហរណ៍​ដ៏​ជាក់ស្តែង គឺ​ក្រោយពី​ព្រះ​បរមគ្រូ​ចូល​ព្រះ​បរិនិព្វាន​មក    ពុទ្ធសាសនិក​ត្រូវបាន​បែក​ចែកជា​

ពីរ​ក្រុម​៖ ១-ភិក្ខុសង្ឃ​និមន្ត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ឬ​រស់នៅក្នុង​ព្រៃភ្នំ​,២-ក្រុម​ភិក្ខុសង្ឃ គង់នៅ​មួយ

កន្លែង ។ទាំងនេះ​ជាហេតុ​ដែល​នាំ​ឲ្យ​មាន ការបង្កើតឡើង​ភាពខុសគ្នា​នៃ​មុខងារ​ជាទី​របស់​ពុទ្ធសាសនិក​ក្នុង

សង្គម​ជាតិ​ ឥណ្ឌា​។​

បរិបទ​នេះ គេ​ក៏​ឃើញ​មានការ​បង្កើត​ឡើងជា​ក្រិ​ត្យ​ក្រម​នូវ​ច្បាប់​បំបួស​ថ្មី ៖    នរណា​មួយ​ដែល​ចង់​ចូល​បួស​

ជា​ភិក្ខុសង្ឃ​ត្រូវ​ចូល​ហាត់​ហ្វឹកហ្វឺន​រៀន​ធម៌អា​រិ៍​ជាមុនសិនហើយ​បន្ទាប់មក​ទើប​ទទួល​កា​បំបួសអ្វីមួយ​ដែលជា​

ពិធីការ​ចាំបាច់ ដើម្បី​ចូលរួម​ក្នុង​សហគមន៍​សង្ឃ​ខាង​ពុទ្ធសាសនា​។គឺ​ស្ថានភាព​នេះហើយ ដែលជា​មូលហេតុ​

នៃ​ការ​លេចធ្លោ​ឡើង​នូវ​មនុស្ស​ពីរ​ជំពូក គឺ​សង្ឃ និង​គ្រហស្ថ ហើយ​បន្ទាប់មកទៀត គេ​ឃើញ​មាន​មនុស្ស​ទៅ

ដល់​៤​ក្រុម ឬ​ឋានៈ​គឺ   ព្រះចៅអធិការ​វត្ត​, នេន​,ព្រះ​ភិក្ខុសង្ឃ​ទេសនា​ធម៌ និង​ព្រះ​ភិក្ខុសង្ឃ​ដែល​និមន្ត​ពី​កន្លែង​

មួយ​ទៅ​កន្លែង​មួយទៀត ឬ​ភិក្ខុសង្ឃ​ធ្វើ​គោចរ​ណ៍​។​

​ម្យ៉ាងវិញទៀត នា​សម័យ​នោះ គួរ​កត់សម្គាល់ថា    ព្រះ​ភិក្ខុសង្ឃ​ដែល​ធ្វើ​គោចរ​ណ៍  ក៏​ចាប់ផ្តើម​មាន​ចំនួន​តិច​

ទៅៗ​ជា​លំដាប់ហើយ​ក្លាយខ្លួនជា​ភិក្ខុសង្ឃ​ដែល​គង់ប្រថាប់​នៅក្នុង​ព្រះវិហារ ឬ​វត្ត​អា​រ៉ា​ម​។ដូច្នេះដើម្បី​ផ្តល់នូវ​

ជម្រក​ថ្មី​សម្រាប់​ព្រះ​ភិក្ខុសង្ឃ​ទាំងនោះ  គេ​ត្រូវ​សាងសង់​ព្រះវិហារ​ថ្មី​ដែលមាន​លក្ខណៈ​  អចិ​ន្ត្រៃ​មិន​ផ្លាស់ប្តូរ​

កន្លែង​ដែលមាន​វិន័យ​តឹងតែង ហើយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ប្រាកដប្រជា​  ។​

ទាំងនេះ​ស​ឲ្យ​ឃើញថា ពី​ស្ថានភាព​មួយ​ដែល​គ្មាន​ឋាន ឬ​ស្មើភាព ហើយ​គ្មាន​សណ្តាប់ធ្នាប់   និង​សហគមន៍​

សង្ឃ​បាន​ក្លាយទៅជា​ក្របខណ្ឌ​មួយ​មាន​ឋានានុក្រម​ត្រឹមត្រូវ មានច្បាប់​ទម្លាប់​តឹងតែង​សម្រាប់​អ្នកបួស​។ក្នុង​

ប្រវត្តិសាស្ត្រ គេ​ឃើញ​សភា​សង្ឃ​មានអំណាច​ខ្លាំងក្លា​ណាស់​ក្នុងសង្គមហើយ​បន្ទាប់មក​ពួក​គ្រហស្ថ​ក៏មាន​

សិទ្ធិ​មិនតិច​ដែរ​។ រូបភាព​នៃ​វត្ត​អា​រ៉ា​ម​ពីមុន  ដែល​ភិក្ខុសង្ឃ​សម្តែងធម៌ និង​ព្រះចៅអធិការ​វត្ត អ្នកផ្តល់​អំណោ

យទាននិង​អ្នក​ស្មូម​ស្ថិតក្នុង​ស្ថានភាព​ប្រហាក់ប្រហែលគ្នា      ឥឡូវនេះ​ស្ថានភាព​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​ទម្រង់​

យ៉ាងខ្លាំង​ ។​ ការស្ថាបនា និង​ការបង្កើន​ចំនួន​នៃ​មូលនិធិ​សាសនា ដែលមាន​លក្ខណៈ​ជា​អចិន្ត្រៃយ៍​ស គឺជា​

កត្តា​ពង្រីកពង្រឹង​អំណាច​របស់​វត្ត​អា​រ៉ា​ម​ ដោយមាន​ការរីកចំរើន​នៃ​ ច្បាប់​វិន័យ​សង្ឃ​ ។  អ្វីៗ​  ដែលជា​វិស័យ​

ក្នុង​វត្ត​អា​រ៉ា​មសហគមន៍​សង្ឃ​ត្រូវបាន​គិតគូ​  យ៉ាង​ហ្មត់ចត់​លំអិតហើយ​រាល់​ការខុសឆ្គង​ត្រូវ​ទទួល​នូវ​ពិន័យ​

ត្រឹមត្រូវ​តាមច្បាប់​បញ្ញា​ត្តិ ​។សូម្បីតែ​គម្ពីរ​ធម៌​វិន័យ ក៏ត្រូវ​បែងចែក​ជា​ពីរ​ប្រភេទ​ដែរ  គឺ​ព្រះធម៌ ឬ​លទ្ធិ​របស់​

ព្រះពុទ្ធនិង​វិន័យគឺ​ច្បាប់​សម្រាប់​ព្រះ​ភិក្ខុសង្ឃ​សាមណេរ​ផង​ទាំងឡាយ   ​។​

​អំពី​ប្រភព​នៃ​បុណ្យ​ដែល​ទាក់ទិន​ទៅនឹង​លទ្ធិ​ព្រះពុទ្ធសាសនា សូមជម្រាបថា បុណ្យ​ទាំងនោះ​គឺជា​ប្រពៃណី​

ទំនៀមទម្លាប់​ដែល​ត្រូវបាន​ប្រសូត្រ​ឡើង​ ក្រោយពី​ព្រះពុទ្ធ​អង្គ​សោយ​ទីវ​ង្គ​តហើយ​បន្តិច​ម្តង​ក៏បាន​ក្លាយទៅ

ជា​ពិធី​កម្ម​។ ជា​រៀងរាល់ឆ្នាំ ហើយ​ដោយមាន​កំណត់ពេល​វេលា​ត្រឹមត្រូវ​ផង​នោះពុទ្ធសាសនិក​គ្រប់​មជ្ឈដ្ឋាន​

គ្រប់​ទិស​គ្រប់​តំបន់​បាន​អញ្ជើញ​មក​ទីតាំង​ ប្រវត្តិសាស្ត្រ​ដែល​ព្រះពុទ្ធ​អង្គ​ព្រះ​បរមគ្រូ​នៃ​យើងបាន​បំពេញ​ស

កម្មភាព​មួយចំនួន ឬ​បានរស់នៅ ដូចជា​កន្លែង​ដែល​   ព្រះអង្គ​បាន​ប្រសូត្រ ត្រាស់ដឹង    ប្រទាន​ធម៌​សាសនា​

ដំបូង និង​ចូល​ បរិនិព្វាន​ជាដើម ដើម្បី​ជួបជុំគ្នា រំលឹក​គុណ​ដល់​អរិយបុគ្គល  ​។

​សូមជម្រាបថា កន្លែង​ទាំងនោះ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ឆាកជីវិត​របស់​ព្រះពុទ្ធ​អង្គ ត្រូវ​ពុទ្ធសាសនិកជន​ចាត់

ទុកថា ជា​កន្លែង​ពិសិដ្ឋ ព្រោះ​ធ្លាប់ជា​ទឹកដី​របស់​ព្រះ ដូច្នេះហើយ រហូតដល់​បច្ចុប្បន្នភាពទឹកដី​ទាំងនោះនៅ

តែ​អូសទាញ​ពួក​ទេសចរណ៍​នៅឡើយ ឬ​សាសនិកជន​គ្រប់​សញ្ជាតិ​  ។​

ដូចនេះ គឺ​នៅលើ​ទីតាំង​ពិសិដ្ឋ​ទាំងនោះ  ​ហើយដែលមាន​ការចូលរួម​ពី​សំណាក់​    ភិក្ខុសង្ឃនិង​គ្រហស្ថ​ជា​

លើកដំបូង ដើម្បី​រំលឹក​គុណ​ដល់​ព្រះសម្មាសម្ពុទ្ធ គឺជា​ដើមកំណើត​នៃ​ការគោរព​បូជា រួម​ដោយ​ភាតរភាព

ព្រះពុទ្ធ​អង្គ​  ។  ចាប់​តាំ​ពី​ពេល​នោះមក  យើង​ក៏បាន​ជួបប្រទះ​នូវ​ការផ្សព្វផ្សាយ​នូវ​គម្ពីរ​គំនិត​សាសនា​ថ្មីៗ​

ទៅ​គ្រប់ទិសទី  ជាពិសេស​នៅ​ជ្រោយ​សុវណ្ណ​ភូមិ​យើង​នេះ   ដែលមាន​ហ្វូ​-​ណន ឬ​នគរ​ភ្នំ  លិ​ន​យី ឬ​ចម្ប៉ា

នៅ​ភូមានិង​ឥណ្ឌូនេស៊ី  ។

សូម​រំ​ឮ​កថា នា​សម័យ​ដើម​ប្រវត្តិសាស្ត្រ​នេះប្រទេស​ថៃ លាវ​/​ឡាវនិង​វៀតណាម​ខាងត្បូង​មិនទាន់​ត្រូវបាន​

ប្រសូត​ឡើង​នៅឡើយ។​  ខាងលើនេះ   ជា​លក្ខណៈវិនិច្ឆ័យ​សម្រាប់​កំណត់​ការពាក់ព័ន្ធ​ទៅនឹង​កំណើត​នូវ​

ប្រពៃណី​បុណ្យទាន​ក្នុង​ព្រះពុទ្ធសាសនា​   ៕   (​ម​.​ត្រា​ណេ​សាសនា

a04

๑.คิริมานนทสูตร ตอน ๑-๒

เป็นเรื่องราวของพระคิริมานนท์ที่อาพาธ   ซื่งพระอานนท์ได้ไปกราบบังคมทูล พระผู้มีพระภาคเจ้าเล่าอาการของพระคิริมานนท์ให้ทรงทราบ พระพุทธองค์จึงได้ตรัสแสดงพระสูตรนี้  ให้พระอานนท์ไปแจ้งแก่พระคิริมานนท์อีกครั้งหนึ่ง เมื่อพระคิริมานนท์ได้สดับแล้ว อาการอาพาธก็ระงับไป  พระสูตรนี้ ต้นฉบับเดิม  ได้ผ่านการตรวจตรอง   โดย  ท่านเจ้าคุณ  พระอุบาลีคุณูปมาจารย์(จันทร์ สิริจันโท) วัดบรมนิวาส  กรุงเทพ จึงเชื่อได้ว่า เป็นธรรมะแท้ๆไม่ผิดพลาดคลาดเคลื่อนอย่างแน่นอน ผู้ฟังจะได้รับอรรถรส ฯ

a03

๓.พระธรรมเสนาบดีสารีบุตร ตอน ๑-๒

เป็นเรื่องราวประวัติของ พระสารีบุตร ทูลลาพระพุทธเจ้า  เข้าสู่ปรินิพพาน   โดยไปนิพพานที่บ้านเกิด ในห้องคลอดของตัวเอง และได้เทศน์โปรดโยมมารดา ซึ่งขณะนั้น  ยัง ไม่เลื่อมใสในพระพุทธศาสนา ซ้ำเป็นมิจฉาทิฏฐิ   แต่ด้วยปัญญาอันยอดเยี่ยมของพระสารีบุตร ก็ทำให้โยมมารดาเปลี่ยนมาเลื่อมใสในพระพุทธเจ้า จนได้บรรลุพระโสดาบัน ฟังแล้วถึงกับน้ำตาซึมทีเดียว  ฯ

a 02

.สมเด็จพระนางพิมพาภิกษุณี ตอน ๑-๒-๓

เป็นเรื่องราวของพระนางพิมพาที่ได้ร่วมสร้างบารมีมากับพระผู้มีพระภาคเจ้า ตลอดระยะเวลา กว่า  ๔ อสงไขย  กับเศษแสนมหากัปป์มาในชาติสุดท้ายนี้ ได้บวชเป็นภิกษุณี และสำเร็จพระอรหันต์ ได้ทูลลาพระผู้มีพระภาคเจ้า เพื่อเข้าสู่พระนิพพาน   และขออโหสิกรรมที่เคยได้ล่วงเกินพระองค์มาในชาติก่อนๆ    เป็นบทประพันธ์ของ   พระพรหมโมลี (วิลาศ ญาณวโร  ป.ธ.๙)   วัดยานนาวา กรุงเทพ จากหนังสือ วิมุตติรัตนมาลี กล่าวได้ว่า เป็นวรรณกรรม ชิ้นเอก  ที่รจนาได้อย่างไพเราะมากมายทีเดียว  ฯ

a 01

พุทธโอวาทก่อนปรินิพพาน

เป็นบทประพันธ์ ของ วศิน อินทรสระ จากเรื่อง พระอานนท์พุทธอนุชา  ซึ่งทางผู้ประพันธ์    ได้ต่อเติมเสริมแต่งเรื่องนอกตำราเข้าไปมากมาย จนอาจเป็นเหตุทำให้ผู้ไม่รู้หลงเข้าใจผิดในเนื้อหาสำคัญของเรื่องราวความจริงไปได้   พุทธโอวาทก่อนปรินิพพานนี้ ได้มีผู้ฉลาดสามารถ ตัดต่อคัดเอาแต่ที่เป็นคำสอนแท้ๆของพระสัมมาสัมพุทธเจ้ามาเผยแผ่อีกทีหนึ่ง   และได้ผ่านการตรวจทานเป็นที่แน่ใจแล้ว ว่ามีแต่ของแท้ ไม่มีก้างกระดูกปนอยู่ ผู้ฟังจึงฟังได้อย่างสบายๆ

chromeshimmer_md_wht

ទានញ្ច  ការឲ្យទាន

ការឲ្យទាន គឺការលះបង់ការបរិច្ចាគការវៀរបង់ផលប្រយោជន៍ដែលទទួលបានដោយការបៀតបៀនអ្នកដទៃ

មាន៣ យ៉ាងគឺ

១. ចេតនាទាន ( ចាគចេតនា ) មានការតាំងចិត្តឲ្យ ( មកអំពីចិត្តខាងក្នុង ) ដែលជាការឲ្យទានហើយ ប្រព្រឹត្ត​ទៅ

ដើម្បីសេចក្តីមិនលោភលន់ ( ធ្វើឲ្យទទួលបាននូវការឆ្អែតចិត្ត )

២. វិរិតិទាន ( អភយទាន ) មានការឲ្យអំពីខាងក្នុងចិត្ត ប្រព្រឹត្តទៅដើម្បីវៀរចាកការមានទោសៈ ដូច ការឲ្យ​ដើម្បី

វៀរចាកការកន្លងល្មើសសីល ៥ មានការតាំងចិត្តឲ្យការមិនបៀតបៀនអ្នកដទៃ   ហើយប្រសិនបើនរណាឲ្យ​យើង

ថ្នាំងថ្នាក់ចិត្ត  ( ជាគូសត្រូវ )  យើងអត់ធន់    ឲ្យនូវអភយទានបាន    ( មិនតបត និងចងគំនុំ )   នឹងធ្វើឲ្យបាន​

អានិសង្សដ៏មានកម្លាំង ។

៣. វត្ថុទាន ( ទេយ្យធម៌ ) ការឲ្យទេយ្យធម៌ដោយសទ្ធា ឬដោយមេត្តា ការឲ្យទានក្នុងខនេះ ត្រូវមានវត្ថុទានទើប​

គ្រប់បរិបូណ៌ ប្រព្រឹត្តទៅដើម្បីសក្ការៈ  ។

លក្ខណៈទានដែលកាន់យកថាជាមង្គល អង្គប្រកបសំខាន់ បានដល់ ការមានចេតនាក្នុងការឲ្យ និងការឲ្យព្រោះ​

ការមិនលោភ ( ជាការលះបង់ដាច់ស្រឡះ ) ចំណែកវត្ថុ ទេយ្យធម៌គ្រាន់តែជាអង្គប្រកបរាយរង  ។

ទេយ្យធម៌ដែលគួរឲ្យ មាន ១០ ប្រការ

១. អន្នំ បាយ គឺរបស់ស៊ី របស់ទំពាស៊ីផ្សេងៗ

២. បានំ ទឹកបរិភោគគ្រប់យ៉ាង

៣. វត្ថំ សំពត់គ្រប់យ៉ាង ដូចជា សំពត់ចីវរជាដើម

៤. យានំ យានពាហនៈ សម្រួលក្នុងការធ្វើដំណើរ ដូច រថ ស្បែកជើង ឆ័ត្រ ស្ពាន ជាដើម

៥. មាលា ផ្កាកម្រងគ្រប់ប្រភេទ ទាំងក្រងហើយ និងមិនបានក្រង

៦. គន្ធំ គ្រឿងក្រអូបសព្វមុខ ដូច ធូប ទៀន …

៧. វិលេបនំ គ្រឿងលាប ដើម្បីស្បែកស្អាត ( សម្រាប់មនុស្សទូទៅ ) និងបន្ធូរអាការចុករួយ ( សម្រាប់ភិក្ខុ ) ដូច រមៀត

ម្សៅត្រជាក់ ( បំបាត់កន្ទួលរមាស់ ) ប្រេងល្ង ( បំបាត់ការឈឺចុកចាប់ )

៨. សេយ្យំ ទីដេកនិងទីអង្គុយ ដូច កន្ទេល គ្រែ តាំង កៅអី កម្រាល ជាដើម

៩. អាវសថំ ទីស្នាក់អាស្រ័យ ដូច ផ្ទះ សាលា គ្រឿងប្រក់បិទបាំង ជាដើម

១០. បទីបំ ប្រទីប ដូច ប្រគេនថ្លៃភ្លើង ចន្លុះ អំពូលភ្លើង ជាដើម

បានៈ គឺទឹកភេសជ្ជៈក្នុងវិន័យសម្រាប់ភិក្ខុសាមណេរ ចែកចេញជា ២ ប្រភេទ មួយប្រភេទៗ មាន ៨ យ៉ាង

ទឹកអដ្ឋបាន ទី ១ មាន ៨​ យ៉ាង

១. អម្ពបានំ ទឹកស្វាយ ( ខ្ចី ឬទុំ )

២. ជម្ពុបានំ ទឹកព្រីង

៣. ចោចបានំ ទឹកចេកមានគ្រាប់

៤. មោចបានំ ទឹកចេកគ្មានគ្រាប់

៥. មធុកបានំ ទឹកស្រគំ

៦. មុទ្ទិកបានំ ទឹកចន្ទន៍

៧. សាលុកបានំ ទឹកក្រឳឈូក

៨. ផារុសកបានំ ទឹកមាក់ប្រាង

ទឹកបានៈ ៨ យ៉ាងខាងលើនេះ ផឹកបានគ្រប់ពេល ( តម្បន ឧទកសម្ភិន្នំ វដ្តតិ សុទ្ធំ ន វដ្តតិ ភេសជ្ជៈទឹក​ស្រគំ​នោះ

លាយជាមួយទឹកទើបគួរ ឆាន់សុទ្ធ មិនលាយទឹក រមែងមិនគួរ )

ទឹកអដ្ឋបាន ទី ២ មាន​ ៨ យ៉ាង

១. កោសម្ពបានំ ទឹកផ្លែសង្ឃ័រ

២. កោលបានំ ទឹកផ្លែពុទ្រាតូច

៣. ពទរបានំ ទឹកផ្លែពុទ្រាធំ

៤. ឃតបានំ ប្រេង ( ចម្រាញ់ចេញពីសប្បិ ទឹកដោះថ្លា )

៥. តេលបានំ ប្រេង ចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ មាន សណ្តែក ល្ងជាដើម

៦. យាគុបានំ ទឹកបបរ

៧. បយោបានំ ទឹកដោះស្រស់ ( ខីរៈ )

៨. រសបានំ ទឹករស មានរសរបស់បន្លែជាដើម ( ដែលក្រៅអំពីភេសជ្ជៈ ៧ យ៉ាងខាងដើម )

ទឹកបានៈទាំង​ ៨ យ៉ាងខាងក្រោយនេះ ផឹកបានគ្រប់ពេលក្នុង ៥ ខដំបូង ចំណែកទឹកបានៈ ខទី ៦-៨ ផឹកក្នុង​

វេលាមិនហួសពីថ្ងៃត្រង់

ទានសង្គ្រោះដោយន័យម្យ៉ាងទៀត មាន ២ យ៉ាង គឺ

១. ការឲ្យអាមិសទាន បានដល់ ការឲ្យបច្ច័យ ៤ មានបាយទឹក និងគ្រឿងឧបករណ៍ប្រើប្រាស់ផ្សេងៗ ជាដើម

២. ការឲ្យធម្មទាន ( តែមិនកាន់យកថាជាមង្គល ) ការឲ្យធម៌ជាទាន ឈ្មោះថាឈ្នះការឲ្យទាំងពួង

( ព្រោះជាការ​ឲ្យប្រាជ្ញាស្មារតី )

កាលយើងមានវត្ថុ មានចេតនាចង់នឹងឲ្យទាន ជួបមនុស្សដែលគួរនឹងបានទទួលនូវទាន កាលមានឱកាស

ហើយ​ឲ្យទាន ឈ្មោះថាជាការឲ្យទាន ព្រោះមានចេតនាលះបង់ ដោយមិនមានលោភៈជាប់ចំពាក់ មិនមាន

ទោសៈ ( ឲ្យ​អភយទាន )

ការឲ្យវត្ថុទាន មានអង្គ ៣ គឺ

១. ទាយកោ អ្នកឲ្យទាន មានចេតនាក្នុងកាលទាំង ៣ គឺ

     ១. ១. កាលមុនឲ្យមានសេចក្តីជ្រះថ្លា មានចិត្តនឹងនរក្នុងខណៈដែលគិតនឹងឲ្យទាន មិនឲ្យមានអ្វីមករារាំង​ការតាំងចិត្ត

     ១. ២. កាលខណៈឲ្យធ្វើចិត្តជ្រះថ្លា ការធ្វើទានដែលយើងឲ្យនេះ ដើម្បីជាបច្ច័យខាងដើមនៃមគ្គផល ជាការ​លើកលំ

ដាប់ចិត្តឲ្យខ្ពស់ឡើង ( មិនធ្វើព្រោះសេចក្តីលោភក្នុងផលរបស់ទាន ) ទានដែលយើងធ្វើជាការលះបង់​របស់ដែលឥតខ្លឹម

សារ ដើម្បីវត្ថុដែលមានខ្លឹមសារ ( ជ្រះថ្លាក្នុងទាននិងផលរបស់ទាន សូម្បីព្រះពុទ្ធទ្រង់ធ្វើយ៉ាង​នេះមកហើយ ជាវត្ថុដែល

បណ្ឌិតព្រមទទួល ) ជាការកប់ទ្រព្យទុកដែលជាហេតុជាប់តាមខ្លួនទៅ  ។

     ១. ៣. កាលឲ្យហើយធ្វើចិត្តឲ្យរីករាយ មិនមានចិត្តកករល្អក់   ជាការបង្ខូចចេតនាដែលល្អតាមក្រោយ   ធ្វើឲ្យ​ផល

របស់ទានតិច ជាការធ្វើបុណ្យមិនចូលដល់បុណ្យ ដូច ការស្តាយរបស់ដែលឲ្យហើយ  ។

ការឲ្យទាននឹងមានអានិសង្សច្រើន ដល់បុគ្គលដែលមានចេតនាធ្វើគ្រប់កាលទាំង ៣

២. វត្ថុទាន ជាវត្ថុដែលបានមកដោយសេចក្តីបរិសុទ្ធ និងសុចរិតត្រូវតាមធម៌ ដូច មិនបានមកពីការខ្ចីបុល ការ​លួច និង

កេងប្រវ័ញ្ចជាដើម ដោយចំពោះរបស់ដែលឲ្យមានចេតនាធ្វើដោយផ្ទាល់ដៃខ្លួនឯង រមែងញ៉ាំងបីតិឲ្យ​កើតឡើងក្រៃលែង

៣. បដិគ្គាហកោ អ្នកទទួលទាន ជាអ្នកបរិសុទ្ធក្នុងសីល មានសីលបរិសុទ្ធតាំងពីសីល ៥ សីល ៨ រហូតដល់​សីល

របស់ភិក្ខុសាមណេរ ការដែលមានអានិសង្សច្រើនឬតិច ស្រេចនឹងការមានសីលច្រើនឬតិច ក៏បានទទួល​ផលតាមនោះ

ឈ្មោះថាទានព្រោះជាការឲ្យដល់អ្នកមានគុណ ដោយសទ្ធាឬដោយហេតុនៃគុណ ជាដើម ។   ការបរិច្ចាគជាការឲ្យ

ដល់អ្នកដែលមានគុណតិចដោយចិត្តអាណិត ការបានថ្វាយទានដល់សង្ឃ កាន់យកថាមាន​អានិសង្សច្រើន  ។

ធ្វើសង្ឃទាន មានអង្គប្រកប ៣

១. មានចេតនា ( ពោលទុករួចហើយ )

២. មានវត្ថុ បានដល់ ទេយ្យធម៌សម្រាប់ភិក្ខុ ( ចំណែកសម្រាប់ឃរាវាសមានច្រើនជាងសម្រាប់ភិក្ខុ ) ដែលជា​

របស់មានប្រយោជន៍ និងមិនខុសចាកផ្លូវធម៌ និងផ្លូវលោក  ។

៣. មានអ្នកទទួល គឺសង្ឃ បែងចែកលក្ខណៈរបស់សង្ឃមាន ២ ប្រភេទ គឺ

   ១. សង្ឃធ្វើសង្ឃកម្ម បានដល់

        ១. ១. មានភិក្ខុចាប់ពី ៤ រូបឡើងទៅ ដូច ការធ្វើឧបោសថ

        ១. ២. មានភិក្ខុចាប់ពី ៥ រូបឡើងទៅ ដូច ការបំបួសកុលបុត្រក្នុងបច្ចន្តជនបទ

        ១. ៣. មានភិក្ខុចាប់ពី ៩ រូបឡើងទៅ ក្នុងមជ្ឈិមប្រទេស ដូច ការបំបួសក្នុងមជ្ឈិមជនបទ

        ១. ៤. មានភិក្ខុ ២១ រូបឡើងទៅ ទាក់ទងនឹងការធ្វើបរិវាសកម្ម ដើម្បីឲ្យភិក្ខុដែលមានទោស បានចេញ​ចាកទោស

   ២. សង្ឃដទៃៗ បានដល់

        ២. ១. ភិក្ខុមួយរូប ក៏ហៅថាសង្ឃបាន

        ២. ២. ព្រះអរិយៈ សូម្បីត្រឹមតែ ១ រូប ក៏ហៅថាសង្ឃ

        ២. ៣. សម្មតិសង្ឃ ដូច ភិក្ខុដែលនៅមិនទាន់សម្រេចអរិយមគ្គ ( ក្រុមភិក្ខុបញ្ចវគ្គិយ លើកលែងព្រះអញ្ញា-

កោណ្ឌញ្ញ ) អ្នកដែលបួសថ្មីសម្រេចជាភិក្ខុដោយការសូត្រកម្មវាចា

        ២. ៤. ភិក្ខុ សាមណេរ ឬសហធម្មិក ( អ្នកប្រព្រឹត្តរួមគ្នា បានដល់ ភិក្ខុ សាមណេរ ភិក្ខុនី សិក្ខមានា និង​

សាមណេរី ) បានទទួលសម្មតិជាអ្នកតំណាងសង្ឃ សូម្បីមួយរូបក៏ហៅថាសង្ឃ ដូច មានអ្នកថ្វាយសង្ឃទាន តែ​

សង្ឃឲ្យលោកមកតំណាង មកទទួលសង្ឃទាន កាន់យកថាជាសម្មតិសង្ឃ សូម្បីលោកជាព្រះអរិយៈក៏ដោយ

ព្រោះសង្ឃជាអ្នកតែងតាំង ( សម្មតិ ) ឲ្យមកតំណាង ។

រឿងព្រាហ្មណ៍ថ្វាយសង្ឃទាន

មានរឿងតំណាលក្នុងកាលមុនមកថា មានព្រាហ្មណ៍ម្នាក់ប្រាថ្នាថ្វាយសង្ឃទាន បានទៅនិមន្តភិក្ខុក្នុងវត្តមក

ទទួល​សង្ឃទាននៅផ្ទះរបស់គាត់ តែភិក្ខុសង្ឃលោកជាប់កិច្ចរវល់ទាំងអស់អង្គ ទើបបញ្ជូនសាមណេរមួយអង្គ

មកជំនួស​ ថ្ងៃក្រោយមក គាត់បានមកទូលសួរព្រះសាស្តាក្នុងរឿងនេះថា ការដែលសាមណេរទៅទទួលវត្ថុ

សម្រាប់ធ្វើសង្ឃ-ទាននេះ មានអានិសង្សដល់អ្នកប្រគេនដូចម្តេច ទ្រង់ត្រាស់ថា អានិសង្សដូចគ្នានឹងភិក្ខុសង្ឃ

បានទៅទទួលដែរ ព្រោះសាមណេរទៅក្នុងនាមរបស់សង្ឃ  ។

អានិសង្សរបស់ទាន ដោយប្រភេទនៃបដិគ្គាហកៈ ( អ្នកទទួល ) ព្រះពុទ្ធត្រាស់ទុកក្នុងនវកនិបាតសូត្រ អង្គុត្តរ-

និកាយ ដូច្នេះ ព្រាហ្មណ៍ណាបានឲ្យអាហារផ្សេងៗ ដល់លោកិយមហាជន អស់វេលា ៧ ឆ្នាំ ៧ ខែ ក្នុងថ្ងៃចុង​

ក្រោយបានឲ្យគ្រឿងអលង្ការមានតម្លៃថ្លៃ ឈ្មោះថាមហាទាន

ការឲ្យទានដល់ព្រះសោតាបន្នមួយរូប មានផលច្រើនជាងមហាទាន ដែលព្រាហ្មណ៍បានធ្វើហើយនោះទៅទៀត

ឲ្យបាយដល់ព្រះសកទាគាមីមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះសោតាបន្នទាំងឡាយ ១០០ ដង ឲ្យ​

បាយដល់ព្រះអនាគាមីមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះសកទាគាមីទាំងឡាយ ១០០ ដង ឲ្យបាយ​

ដល់ព្រះអរហន្តមួយរូប មានផលច្រើនជាងឲ្យបាយដល់ព្រះអនាគាមីទាំងឡាយ ១០០ ដង ឲ្យបាយដល់

ព្រះ​បច្ចេកពុទ្ធ មានផលច្រើនជាងឲ្យបាយដល់ព្រះអរហន្តទាំងឡាយ ១០០ ដង ថ្វាយបាយដល់

ព្រះសម្មាសម្ពុទ្ធមាន​ផលច្រើនជាងឲ្យបាយដល់ព្រះបច្ចេកពុទ្ធទាំងឡាយ ១០០ ដង ប្រគេនបាយដល់សង្ឃ

មានព្រះពុទ្ធជាប្រធាន​មានផលច្រើនជាងថ្វាយបាយដល់ព្រះសម្មាសម្ពុទ្ធ ថ្វាយវិហារដល់សង្ឃមកអំពីទិស

ទាំង ៤ មានផលច្រើនជាង​ប្រគេនបាយដល់សង្ឃមានព្រះពុទ្ធជាប្រធាន ( ក្រៅអំពីនេះ ព្រះពុទ្ធបានត្រាស់

ទានទុកក្នុងសូត្រដទៃៗ ទៀត )

ការឲ្យទាននឹងមានអានិសង្សច្រើន គឺកុំចំពោះតែភិក្ខុ ព្រោះជាបាដិបុគ្គលិកទាន ( ចំពោះបុគ្គល ) ទើបធ្វើឲ្យ

បាន​អានិសង្សតិចជាងធ្វើចំពោះសង្ឃ

ទានឈ្មោះថាជាមង្គល ព្រោះជាហេតុនៃការសម្រេចផលក្នុងទិដ្ឋធម៌ ( បច្ចុប្បន្នភព ) និងសម្បរាយភព

( បរលោក ) មានឋានៈ កិត្តិយស កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិស្តុកស្តម្ភ ជាទីស្រឡាញ់របស់ជនទាំងឡាយ ជាដើម

រឿងសេដ្ឋីមិនមានបុត្រ ( អបុត្តកសេដ្ឋី )

អបុត្តកសេដ្ឋីបានប្រើគេឲ្យប្រគេនអាហារបិណ្ឌបាតដល់ព្រះតគរសិខីបច្ចេកពុទ្ធ ( កូនរបស់នាងបទុមវតី )

ដោយ​ផលកម្មល្អនេះ ធ្វើឲ្យអបុត្តកសេដ្ឋីបានកើតក្នុងឋានសួគ៌ ៧ ដង កើតជាសេដ្ឋីក្នុងក្រុងសាវត្ថី ៧ ដង

ផលរបស់ទាន

ផល ( អានិសង្ស វិបាក ) របស់ទាន មាន ៥ គឺ

១. ពហុនោ ជនស្ស បិយោ ហោតិ មនាបោ អ្នកឲ្យទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តដល់ជនច្រើន

២. សន្តោ សប្បុរិសោ ភជន្តិ ពួកសប្បុរសអ្នកស្ងប់ រមែងគប់រក

៣. កល្យាណោ កិត្តិសទ្ទោ អព្ភុគ្គច្ឆតិ មានកិត្តិស័ព្ទដ៏ពីរោះខ្ចរខ្ចាយទៅ

៤. គិហិធម្មោ អនបគតោ ហោតិ មិនបានប្រាសចាកធម៌របស់គ្រហស្ថ ( គឺមិនប្រាសចាកសីល ៥ )

      ឬម្យ៉ាងទៀត យញ្ញទេវ បរិសំ អមង្កុភូតោ មិនជាទីស្អប់ខ្ពើមរបស់មនុស្សក្នុងសង្គម

៥. កាយស្ស ភេទា បរម្មរណា សុគតឹ សគ្គំ លោកំ ឧបបជ្ជតិ លុះបែកធ្លាយរាងកាយស្លាប់ទៅ

រមែង​កើតក្នុងសុគតិ សួគ៌ ទេវលោក   ( អង្គុត្តរនិកាយ បពា្ចកនិបាត )

ទោសនៃការមិនស្គាល់ការឲ្យទាន

កាលមិនដែលស្គាល់ការឲ្យ មានតែការទទួលតែម្យ៉ាង រមែងមិនមាននរណាចង់គប់រក សមាគមជាមួយ

លុះលះ​លោកនេះទៅហើយ តែងកើតក្នុងភពថ្មីមានឋានៈ និងការរស់នៅតូចទាប លំបាក ក្រខ្សត់ ដូច

កើតជាស្មូម​យាចក ជាដើម ហេតុនោះ បើចង់ជាអ្នកមានទ្រព្យ ទើបត្រូវតែស្គាល់ការឲ្យទាន  ។

Senghak 45

នៅក្នុងគម្ពីរសុត្តន្តបិដក, ខុទ្ទកនិកាយ, សត្តនិបាត, តតិយភាគទី៥៤, ទំព័រទី៣៦ (បរា ភវសូត្រ) មានដំណាលថា
បន្ទាប់ពីបានស្តាប់នូវការបកស្រាយរបស់ព្រះសម្មាសម្ពុទ្ធអំពីហេតុដែល នាំមកនូវក្តីចំរើន ឬ មង្គល (មង្គលសូត្រ ៣៨ប្រការ) រួចហើយ ពួកមនុស្ស និង ទេវតាទាំងឡាយដែលធ្លាប់តែមានការខ្វែងគំនិតគ្នានោះ ក៏បានស្រុះស្រួលស្រស់ស្រាយនឹងគ្នាឡើងដោយពុំមានក្តីមន្ទឹលឡើយ ។ មិនយូរប៉ុន្មាន ពួកគេមានគំនិតមួយកើតឡើងថា ធម្មតាក្នុងលោកនេះរមែងមានសភាវៈជាគូនឹងគ្នា គឺថា៖ មាន គូនឹង ក្រ, សុខ គូនឹង ទុក្ខ ជាដើម, ហេតុនេះ ហេតុនៃក្តីចំរើនត្រូវតែជាគូនឹងហេតុនៃក្តីវិនាស ។ ព្រះសមណគោត្តមបានដឹងនូវហេតុនៃក្តីចំរើន ដូចដែលព្រះអង្គបានសំដែងប្រាប់យើងរួចហើយ ហើយជាធម៌ដ៏ពិរោះដែលពួកយើងពុំធ្លាប់បានឮ ហេតុនេះព្រះអង្គពិតជាដឹងអំពីហេតុ នៃ ក្តីវិនាស ។ ហេតុនេះទើបពួកគេបានមូលគំនិតគ្នាទៅទូលសួរព្រះពុទ្ធថា៖ “បពិត ព្រះសមណគោត្តមបរមសាស្តាដ៏ចំរើន សូមព្រះអង្គមេត្តាប្រាប់ពួកយើងខ្ញុំអោយបានដឹងនូវហេតុ ដែលនាំអោយមនុស្សសត្វក្នុងលោកសន្និវាសនេះនឹងជួបនូវ ក្តីវិនាសសាបសូន្យចាកគុណដោយប្រការយ៉ាងណា?” ។
(ចុចទីនេះដើម្បីស្ដាប់)
ព្រះពុទ្ធបានសំដែងថាហេតុនៃក្តីវិនាសមានដូចតទៅៈ
១- បុគ្គលអ្នកទ្រូស្តធម៌, ស្អប់ធម៌
ធម៌ សំដៅដល់ការបង្រៀន ឬ គោលការណ៍ទាំងឡាយណាដែលត្រឹមត្រូវទៅតាមសភាវៈពិត ពុំមែនជាការក្លែងបន្លំ, ល្បួងលួងលោម, បញ្ឆោតបញ្ចុះបញ្ចូល ។ ធម៌ក៏បានដល់ការបង្រៀនទាំឡាយរបស់ព្រះសម្មាសម្ពុទ្ធផងដែរ ព្រោះព្រះពុទ្ធបង្រៀនតែអ្វីដែលពិត (ចូរប្រយ័ត្នច្រឡំគ្នារវាងការបង្រៀនរបស់ព្រះពុទ្ធ និង ទស្សនៈមួយចំនួនដែល ពុទ្ធសាសនិកបានតាក់តែងឡើងដូចជាធម៌ដែលយើងធ្លាប់ឮព្រះសង្ឃ និង ពុទ្ធបរិស័ទសូត្រនៅពេលបុណ្យទានជាដើម ។ ធម៌របស់ព្រះពុទ្ធ មិនមែនមានន័យថា ធម៌សម្រាប់សូត្រឡើយ ។ ប៉ុន្តែក៏មានធម៌ដែលជាការបង្រៀនរបស់ព្រះពុទ្ធ ត្រូវបានគេសូត្រដែរ, ដូចជាធម៌ពហុទេវា គឺមង្គលសូត្រ និង ធម្មចក្កប្បវត្តនសូត្រ ជាដើម) ។ ន័យម្យ៉ាងទៀតថា ធម៌ = សភាវៈពិត ។ ហេតុនេះបុគ្គលអ្នកទ្រូស្តធម៌ ស្អប់ធម៌ គឺបុគ្គលទ្រូស្ត និង ស្អប់នូវមុខវិជ្ជាពិត មុខវិជ្ជាមិនកុហក ហើយចូលចិត្តតែការបង្រៀនឬទ្រឹស្តីទាំងឡាយណាដែលជាការកុហក, លួងលោម, បញ្ឆោត បំភ័ន្តបន្លំ ។
ប្រការនេះ នឹងនាំមកនូវក្តីវិនាសជាច្រើន ក្នុងនោះវិនាសដំបូងបំផុតដែលខ្លួនគេមិនដឹងគឺវិនាសបញ្ញា គឺគេមិនដឹងការពិត ដោយហេតុតែគេស្អប់ការពិត មិនព្យាយាមស្វះស្វែង ខ្នះខ្នែងឈ្វេងយល់ សង្កេតពិនិត្យ គិតពិចារណា សិក្សា អោយបានដឹងការពិត ដោយហេតុតែគេមិនចូលចិត្តអ្វីដែលពិត ចូលចិត្ត និង លុះតែក្នុងការបំភ័ន្តគំនិតប្រាជ្ញា ។ ហេតុនេះ ចាប់ពីពេលនោះទៅ គេបានចេះ និង បានដឹង និង សិក្សាតែក្នុងរឿងមិនត្រឹម មិនត្រូវ ហើយការប្រព្រឹត្តិរបស់គេ ទាំងពាក្យសំដី ទាំងទង្វើក៏សុទ្ធតែប្រព្រឹត្តក្នុងនិយាមខុសពីការពិតទាំងអស់ ហើយលទ្ធផលក៏ស្របតាមអ្វីដែលគេធ្វើនោះឯង ។ ដូច្នេះ ការទ្រូស្តធម៌ និង ស្អប់ធម៌ ជាប្រមុខនៃក្តីវិនាសទី១ ។
២- បុគ្គលស្រលាញ់ពេញចិត្ត និង សេពគប់នឹងជនជាអសប្បុរស មានកិរិយាមិនសេពគប់ នឹង ជនជាសប្បុរស
ជនជាអសប្បុរសមានន័យស្មើនឹងបុគ្គលពាលដែរហើយមានគ្រឿងសំគាល់គឺ
ក. បុគ្គលលង់ខ្លៅ គ្មានគំនិតប្រាជ្ញា ហើយមិនគិតកសាងសមត្ថភាព និង គំនិតប្រាជ្ញា ជាបុគ្គលរីករាយក្នុងភាពលង់ខ្លៅ មិនស្តាប់ដំបូន្មានលោកអ្នកប្រាជ្ញ ឬចាស់ព្រឹទ្ធាចារ្យ ចាត់ទុកជាបុគ្គលពាលជំពូកមួយ ដោយហេតុធ្វើខ្លួនអោយជាបុគ្គលមិនមានប្រយោជន៍ ឬធ្វើខ្លួនអោយបាត់បង់ឱកាសក្នុងការសាងគុណតម្លៃក្នុងពេលដែលខ្លួន មានឱកាសកើតជាមនុស្ស ។
ខ. បុគ្គលស្វែងរកក្តីសុខ ឬ ប្រយោជន៍ខ្លួនឯង ដោយការធ្វើអោយខូចប្រយោជន៍អ្នកដទៃ ខូចក្តីសុខអ្នកដទៃ
គ. បុគ្គលធ្វើអោយខូចប្រយោជន៍អ្នកដទៃផង ខ្លួនឯងផង

នៅក្នុងមង្គលសូត្រ ព្រះពុទ្ធបង្រៀនថា ការសេពគប់ត្រូវតែធ្វើឡើងដោយបញ្ញា ត្បិតថា បើសេពគប់ជាមួយមនុស្សប្រភេទណា យើងនឹងក្លាយជាមនុស្សប្រភេទនោះដែរទោះតិច ឬ ច្រើនមិនលែងឡើយ ។ បុគ្គលពាលទាំង៣ ជំពូកខាងលើ ជាប្រភេទមនុស្សគួរអោយខ្លាចជាងអ្វីៗទាំងអស់ ហើយមិនគប្បីសេពគប់ជាដាច់ខាត ព្រោះការសេពគប់ជាមួយបុគ្គលប្រភេទនេះ ផ្សេងពីធ្វើអោយយើងវិនាសប្រយោជន៍ អាសោចិកេរ្តិ៍ឈ្មោះ អស់ទ្រព្យសម្បត្តិ ខាតពេលវេលា គំនិតប្រាជ្ញាទៅ ថែមទាំងនាំអោយយើងក្លាយជាបុគ្គលពាលជាមួយគេផងទៀត ។ ព្រះពុទ្ធបានបង្រៀនថា ប្រសិនបើក្នុងលោកនេះ មានតែមនុស្សពីរនាក់ គឺម្នាក់ជារូបយើង ហើយម្នាក់ទៀតជាបុគ្គលពាលក្តី ក៏មិនគប្បីទៅសេពគប់បុគ្គលនោះឡើយ ហើយគប្បីនៅតែម្នាក់ឯងដោយរឹងមាំចុះ ។
ចំណែកជនជាសប្បុរសបានដល់បុគ្គលទាំងឡាយណាដែលជាអ្នកមាន ចំណេះវិជ្ជាខ្ពង់ខ្ពស់ មានគុណធម៌ មានគំនិតប្រាជ្ញា មិនបៀតបៀនអោយខូចប្រយោជន៍កេរ្តិ៍ ឈ្មោះខ្លួនឯងផង មិនបៀតបៀនក្តីសុខអ្នកដទៃផង ធ្វើតែអំពើជាប្រយោជន៍ដល់ខ្លួនឯងផង ធ្វើតែកិច្ចការជាប្រយោជន៍រួមផង ។ បុគ្គលណាសេពគប់នឹងលោកអ្នកជាសប្បុរសទាំងនេះ រមែងមិនសាបសូន្យ មិនមានទោស ហើយលោកតែងដឹកនាំអោយយើងដើរទៅរកក្តីចំរើនជានិរន្តរ៍ទៀតផង ។ បុគ្គលដែលមិនបានសេពគប់នឹងលោកជាអ្នកសប្បុរសបែបនេះ បុគ្គលនោះពេញជាខាតបង់យ៉ាងធំធេងក្នុងជីវិត ព្រោះមិនបានចាប់យកឱកាសទាំងប្រយោជន៍ទ្រព្យសម្បត្តិ ទាំងគំនិតប្រាជ្ញា និង ភ័ព្វសំណាងផ្សេងៗ ។ ហេតុនេះបុគ្គលអ្នកចូលចិត្តសេពគប់ នឹងជនជាអប្បុរស មានកិរិយាមិនសេពគប់នឹងជនជាសប្បុរស ជាប្រមុខនៃក្តីវិនាសទី២ ។
៣- អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជឹលច្រអូស១, ពេលខឹងសំដែងអោយគេឃើញបាន១
ដេកច្រើនពេក ខាតពេលក្នុងការប្រកបការងារ សិក្សារៀនសូត្រ បណ្តាលអោយស្ពឹកដៃជើង ស្ទក់ខួរក្បាល អ័ព្ទគំនិត ស្វិតក្រៀមប្រាជ្ញា ប្រាថ្នានឹងគិតអ្វីក៏ពុំធ្លុះធ្លាយ ទោរទន់ទៅរកតែក្តីងោកងុយ លុះពេលក្រោកពីដំណេកកាលណាក៏ប្រាថ្នា នឹកឃើញតែបរិភោគ រួចក៏ងោកងុយទៀត ។

ប្រសិនបើធម្មជាតិអនុគ្រោះអោយមនុស្សនិយាយច្រើនជាងស្តាប់ និង ច្រើនជាងមើលនោះ ធម្មជាតិមុខជាបានបង្កើតអោយមនុស្សមានមាត់ពីរ ឯត្រចៀកតែមួយ និង ភ្នែកតែមួយដែរហើយ ។ និយាយច្រើនពេក រមែងមានការភ្លាំងភ្លាត់ ប្រាសចាកសិល្បៈ នាំអោយការនិយាយក្លាយជារោយរាយឥតខ្លឹមសារ ។ និយាយរឹតតែច្រើនទំលាយ អាថ៌កំបាំងកាន់តែច្រើន បង្ហាញអោយគេឃើញចំណុចខ្សោយកាន់តែច្រើន ។ អ្នកស្តាប់កាន់តែធុញថប់ អ្នកដទៃមិនបាននិយាយ ធ្វើអោយខ្លួនឯងបាត់បង់ឱកាសស្តាប់គំនិតរបស់ដៃគូ ធ្វើអោយបាត់បង់ព័ត៌មានពីដៃគូ ខានសិក្សាពីអ្នកដទៃ ខាតប្រាជ្ញា ។
មិនថាបុគ្គលណាជឿព្រះ ឬ មិនជឿព្រះឡើយ ប៉ុន្តែគ្រប់គ្នាបានទទួលអ្វីមួយសុទ្ធតែបានមកដោយការប្រកបការងារ មិនដែលបានមកដោយព្រះ ឬអាទិទេពយកមកអោយឡើយ ហើយបើគេធ្វើការដោយត្រឹមត្រូវនោះ ទោះជាគេបួងសួងព្រះក្តី មិនបួង សួងព្រះក្តី ក៏សុទ្ធតែបានផលដូចគ្នា ។ ព្រះពុទ្ធបានសំដែងថា តថាគតមិនដែលបង្រៀនថា អោយអ្នករង់ចាំព្រេងសំណាងឡើយ ប៉ុន្តែតថាគតតែងតែបង្រៀនអ្នកអោយធ្វើការដើម្បីទទួលបានផលសំណាង(១) ។ ព្រះពុទ្ធសាសនាជឿថាមនុស្សមានព្រេងសំណាងពីអតីតជាតិ ប៉ុន្តែ បានអះអាងថា ព្រេងសំណាងគឺអ្វី ដែលគេធ្វើហើយពីពេលខាងដើមនោះ ប្រៀបដូចជាកំណប់ដែលគេកប់នៅក្នុងដី ដែលគេត្រូវតែធ្វើការ គឺតោងតែជីកកកាយ យកចេញពីក្នុងដី ប្រកបដោយក្តីព្យាយាមយ៉ាងមាំ ប្រាសចាកក្តីរាយមាយ ទើបអាចរកកំណប់នោះឃើញ បើពុំនោះទេ កំណប់នោះនឹងនៅក្នុងដីជារៀងរហូត ។ ហេតុនេះ បុគ្គលណាមិនធ្វើការ ឬ ធ្វើមិនមានក្តីព្យាយាមអោយបានពេញលេញទេ បើទោះបីខ្លួនគេជាមនុស្សមានភ័ព្វក្តី ក៏គេក្លាយទៅជាមនុស្សឥតភ័ព្វទៅវិញ ។ ផ្ទុយទៅវិញបុគ្គលណា ពុំមានព្រេងសំណាងក្តី បើគេខិតខំធ្វើការមិនខ្ជឹលច្រអូស យកចិត្តទុកដាក់ពិនិត្យ ពិចារណារកវិធី រហូតឃើញឧបាយដ៏ត្រូវនោះ គេក៏អាចរកទ្រព្យបានដែរ ដូចពុទ្ធភាសិតថា បុគ្គលឆ្លងអន្លង់ទុក្ខ (និងឧបសគ្គគ្រប់ប្រការ ដោយរួមទាំង ភាពលង់ខ្លៅ ភាពក្រខ្សត់ ៘ ) បានដោយក្តីព្យាយាម ។ កាលណាមានភាពខ្ជឹលច្រអូសហើយ ប្រយោជន៍ទាំងឡាយ មានការស្វែងរកទ្រព្យសម្បត្តិក្តី កិត្តិយសក្តី ស្វែងរកចំណេះវិជ្ជាក្តី ទោះជាជននោះអធិដ្ឋានចំពោះព្រះ ឬអាទិទេពណាក៏គេមិនបានសម្រេចអ្វីឡើយ ។ បើពោលដល់ការស្វែងរកធម៌ជាន់ខ្ពស់ ដើម្បីសម្រេចមគ្គផល និព្វាន ទៀតនោះរឹតតែមិនបានសម្រេចសោះតែម្តង ត្បិតធម៌ទាំងនោះត្រូវការនូវក្តីព្យយាមយ៉ាងខ្លាំង ទាំងការហាត់ពត់ ផ្លូវកាយ និង ផ្លូវចិត្តអោយដល់ថ្នាក់ឯក ។
ខឹងសំដែងអោយគេឃើញបាន គឺបញ្ចេញអាកប្បកិរិយាអោយអ្នកដទៃដឹង ឬ មើលយល់បានថាយើងខឹង ឬ ត្រូវបានកំហឹងគ្របដណ្តប់ហើយ ។ បុថុជ្ជន គឺជនដែលនៅក្រាសដោយកិលេស រមែងមានការញាប់ញ័រ គឺសប្បាយ រីករាយ រំភើប ពោលគឺសោមនស្ស និង ទោមនស្សចំពោះលោកធម៌៨យ៉ាងគឺមាន៖លាភសក្ការៈ១, ការបាត់ បង់យសស័ក្តិ១, ការបាននូវការសរសើរ១, ការបានសុខសប្បាយ១, ការបាត់បង់លាភ សក្ការៈ១, ការបាត់បង់យសស័ក្តិ១, ការបាននូវការនិន្ទារិះគន់១, ការបាននូវទុក្ខទោស១ ។ មួយសោតក្នុងជីវិតប្រចាំថៃ្ង មនុស្សគ្រប់រូបតែប៉ះទង្គិចនឹងរឿងមិនជាទីពេញចិត្តក៏ច្រើន ដូចជារងនូវការតិះដៀល ឬ និយាយបង្កាច់បង្ខូច ឬ ត្រូវគេបៀតបៀនជាដើម ។ ជាទូទៅបុគ្គលដែល មានការអប់រំចិត្តតិចតួច ឬ ជាអ្នកមិនមានការគ្រប់គ្រង់អារម្មណ៍ អោយបានល្អនោះរមែងប្រតិកម្មតាមសភាវគតិ នៃកំហឹង (កំហឹងទល់កំហល់) ។

ប្រការនេះធ្វើអោយអ្នកដទៃ ជាពិសេសគូសត្រូវងាយនឹងមើលចំណុចខ្សោយរបស់យើង ហើយងាយនឹងរុញច្រាន ឬអូសទាញយើងអោយធ្លាក់ទៅក្នុងរណ្តៅអន្តរាយផ្សេងៗ ។ ចំពោះអ្នកដទៃ នឹងមើលមកយើងថា ជាប្រភេទមនុស្សពុំមានក្តីអត់ធ្មត់ ជាមនុស្សចិត្តស្រាល ។ ជនជាសប្បុរស និង បណ្ឌិតទាំងឡាយ លោករមែងមិនសេពគប់នឹងបុគ្គលគ្មានខន្តីខ្ជាប់ខ្ជួនឡើយ ដែលការណ៍នេះធ្វើអោយយើងក្រៅពីងាយត្រូវសត្រូវធ្វើបាបទៅ នៅបាត់បង់ឱកាសនៃការអនុគ្រោះ ពីលោកអ្នកសប្បុរស និង បណ្ឌិតទាំងឡាយ បាត់បង់ឱកាសទទួលបានប្រយោជន៍ពីពួកលោកទាំងនោះ បែរជាបានតែឱកាសវាយប្រហារយ៉ាងផុយស្រួយពីអមិត្តទៅវិញ ។ បុគ្គលប្រភេទនេះ ជាដំបូងគឺវិនាសក្តីអត់ធ្មត់ បន្ទាប់មកបាត់បង់គ្រឿងលំអ គឺភាពថ្លៃថ្នូរ ធ្វើអោយអ្នកដទៃ ក្រែងរអា និង ងាយត្រូវគេបញ្ឆោះ ។ ទោះខឹងប៉ុណ្ណា ធ្ងន់ធ្ងរប៉ុណ្ណាក្តី ជនជាបណ្ឌិត តែងតែប្រព្រឹត្តខ្លួនប្រតិកម្មចំពោះបញ្ហាទាំងឡាយ ក្នុងសភាពស្ងប់សា្ងត់ ទន់ភ្លន់ ប៉ុន្តែមានសភាពស្វាហាប់ ម៉ឺងម៉ាត់ រឹងមាំ និង មានទំងន់ដូចថ្មភ្នំដែលមិនកក្រើកដោយកំលាំងព្យុះ ហើយក៏មិនញាប់ញ័រដោយអគ្គិភ័យ ។
ហេតុនេះ អ្នកដេកច្រើន១, អ្នកនិយាយច្រើន១, អ្នកខ្ជឹលច្រអូស១, អ្នកណាពេលខឹងសំដែងអោយគេឃើញបាន១ ជាប្រមុខនៃក្តីវិនាសទី ៣ ។

៤- បុគ្គលអ្នកមានទ្រព្យធនធានច្រើន ប៉ុន្តែមិនបានចិញ្ចឹមមាតាបិតាដោយសមគួរ
សត្វសេកស៊ីផ្លែជ្រៃហើយ ហោះហើរទៅបាត់ដោយមិនបានអរគុណ ដឹងគុណ ឬ មិនទាំងងាកក្រោយមើលដើមជ្រៃផង ក៏មិនទទួលបានការតិះដៀលអ្វីដែរ ព្រោះសត្វគ្មានវិចារណញ្ញាណ មិនចេះគិតគុណទោសអ្វីឡើយ ។ ប៉ុន្តែ សម្រាប់មនុស្សដែលមានទ្រព្យសម្បត្តិហើយ សូម្បីតែឪពុក ម្តាយរបស់ខ្លួន ជាអ្នកមានគុណ ក៏គេមិនទាំងអើពើ ហើយក៏អាចមើលរំលងទៅកើតនោះ តើសង្ឃឹមថានឹងមានគុណធម៌ ឬ សេចក្តីល្អ កើតចេញពីបុគ្គលប្រភេទនេះយ៉ាងម្ត៉េចនឹងបានទៅ ។
តាមពិត,កូនត្រូវធ្វើចំពោះឪពុកម្តាយដោយប្រការ៥យ៉ាងគឺ ត្រូវចិញ្ចឹម មាតា បិតា១,ធ្វើការងារជំនួសគាត់១,រក្សាវង្សត្រកូលឱ្យគង់វង្ស និងខ្ពង់ខ្ពស់១(ដោយការមិនប្រព្រឹត្តិអោយថោកទាបដល់វង្សត្រកូល និង លើកតំកើងត្រកូល) , ធ្វើខ្លួនឱ្យសមរម្យជាអ្នក ទទួលមរតកពីគាត់១, និង ធ្វើបុណ្យជូនគាត់ពេលពួកគាត់លាចាកលោកនេះ១ ។

ពេលមាតាបិតា លាចាកលោកទៅហើយ មិនអើពើជារឿងមួយ ប៉ុន្តែ ពេលពួកគាត់នៅរស់ហើយខ្លួនមិនអើពើនោះ តើអោយសប្បុរស និង បណ្ឌិតទាំងឡាយផ្តល់ទំនុកចិត្ត អោយតម្លៃបុគ្គលនោះយ៉ាងណាទៅ ? សូម្បីតែមនុស្សធម្មតា ក៏រមែងតិះដៀលបុគ្គលដែលមានធនធាន ហើយមិនបានផ្គត់ផ្គង់ឪពុក ម្តាយ បណ្តោយអោយពួកគាត់រងទុក្ខ វេទនា ដោយក្តីស្រេក ឃ្លាន និង រងាជាដើមនោះដែរ ។ បុគ្គលនេះវិនាសជាដំបូងគឺ គុណតម្លៃ បន្ទាប់មកនឹងបាត់បង់ទំនុកចិត្តពីកល្យាណជន ។ គេច្រើនឃើញថា លុះបុគ្គលប្រភេទនេះមានកូនទៅ ក៏កូននោះពុំសូវប្រកបដោយធម៌ឡើយ ព្រោះកូននោះដើរតាមគន្លងឪពុកម្តាយ ប៉ុន្តែបើបែរជាមានសំណាងមានកូនចេះដឹងខុសត្រុវវិញ រមែងឃើញឪពុកម្តាយខ្លួនថាជាបុគ្គលអធម៌ ក៏រមែងលួចតិះដៀលក្នុងចិត្ត ដែលប្រការនេះ ធ្វើអោយកូនល្អនោះមានទោសដែរ ។ ហេតុនេះ បុគ្គលអ្នកមានទ្រព្យធនធានច្រើន ប៉ុន្តែមិនបានចិញ្ចឹមមាតាបិតា ដោយសមគួរ ជាប្រមុខនៃក្តីវិនាសទី ៤ ។

៥- បុគ្គលអ្នកភូតកុហក បោកបញ្ឆោតពួកសមណៈ ព្រាហ្មណ៍ ស្មូម ឬ អ្នកដទៃ
សមណៈ (អ្នកស្ងប់ ) ឬ ជី ឬ ព្រាហ្មណ៍ គឺសំដៅដល់ពួកបព្វជិតក្នុងសាសនាទាំង ឡាយ ។ ក៏ដូចជាពួកស្មូមទាំងឡាយដែរ ពួកបព្វជិតទាំងនេះ រស់នៅដោសារការ បរិច្ចាគទានពីអ្នកមានមេត្តា និង ជ្រះថ្លា ។ ជនកំហូចខ្លះ ឃើញពួកអ្នកបួសមានព្រះ សង្ឃជាដើម ក៏ពោលឡើងថា លោកម្ចាស់ ! នៅទីនោះ គ្រួសារនោះ គេមានរៀបចំធ្វើទាន ចំពោះលោកអ្នកមានសីល និង ចំពោះពួកស្មូមទាំងឡាយ….. សូមលោកម្ចាស់និមន្តទៅត្រកូលនោះ ទីនោះចុះ ដើម្បីធ្វើ សេចក្តីអនុគ្រោះដល់សត្វលោកដែលមានសេចក្តីជ្រះថ្លាផង និង ដើម្បីលោកម្ចាស់បាននូវគ្រឿងអាស្រ័យទាំងឡាយ មានអាហារជាដើមផង….។ លុះពេលលោកនិមន្តទៅ ទើបឃើញថា ជាការកុហកជាក់ស្បាន់ ធ្វើអោយលោកខាតពេលជាច្រើន….។ មិនទាន់គិតដល់បាបកម្មជាតិខាងមុខទេ យើងគិតត្រឹមតែបច្ចុប្បន្នជាតិនេះ ក៏ឃើញថាទារុណ ណាស់ទៅហើយ ។ អ្នកដទៃនឹងមើលទៅបុគ្គលនោះថា ជាមនុស្សគ្មានគុណធម៌ គ្មានគារវធម៌គឺការគោរពបន្តិចបន្តួច ក្នុងខ្លួនទាល់តែសោះ ជាមនុស្សមិនអាចទុកចិត្តបាន ត្បិតសូម្បីតែពួកបព្វជិតជាអ្នករក្សាសីល ពួកស្មូមជាអ្នកខ្សត់ខ្សោយដល់ម្ល៉ឹងហើយ ក៏គេមិនយល់មុខផង ចុះទម្រាំបើមនុស្សធម្មតា តើនឹងទទួលបានភាពសុចរិតពីមនុស្សនេះដោយប្រការណាទៅ ?

ការកុហកដោយបំណងធ្វើបាប ធ្វើអោយគេខូចប្រយោជន៍ ខូចកិត្តិយស បែកបាក់សាមគ្គី ពោលគឺកុហក ក្នុងបំណងទុច្ចរិតក្តី ក្នុងបំណងលេងសើចក្តី រមែងអោយអ្នក ដទៃស្អប់ខ្ពើម ក្តៅក្រហាយ ហើយនឹងអាចញ៉ាំងអន្តរាយ មកវិញជាការផ្ចាញ់ផ្ចាលក៏សឹងមាន ។ ម្យ៉ាងទៀត អ្នកពោលពាក្យកហុក នឹងធ្វើអោយអ្នកដទៃបាត់បង់ទំនុក ចិត្ត អស់ភាពជឿជាក់ ។ មនុស្សគេតែងយកសំដី គឺការគោរពពាក្យសំដី បើពាក្យសំដីយកជាការលែងបានទៅហើយ តើរំពឹងលើអ្វី ? ហេតុនេះ ការកុហកជាប្រមុខនៃក្តីវិនាសទី៥ ។

៦- អ្នកមានធនធាន និង អាហារឆា្ងញ់ពិសារ លាក់ទុកតែម្នាក់ឯង
មនុស្សក្នុងលោករមែងមានការពឹងអាស្រ័យគ្នាទៅវិញទៅមកដោយប្រការ ណាមួយ ។ បុគ្គលណារត់ទៅរកគេ ពោលពាក្យផ្អែមពីរោះ តែពេលត្រូវការគេ ឬ ពេលមានទុក្ខ លុះពេលគេត្រូវការវិញ ក៏គេចមុខបាត់ ដោយសំអាងលេសថា មានធុរៈនេះ ធុរៈនោះ ឬ មិនអើពើ មិនខ្នះខ្នែងជួយគេវិញ ដោយប្រការមួយ ។ ពេលខ្លួនអត់ឃ្លាន រត់រកគេ លុះពេលបានសុខ ឬ ពេលមានរបស់ប្រណីត មានអាហារឆាញ់ពិសារ ក៏សំងំលាក់ខ្លួនពួនសោយសុខតែម្នាក់ឯង (បុគ្គលខ្លះពេលសោយសុខរួចហើយ ក៏ទើបទៅអួតអាងប្រាប់គេទៀត ) មិនចែករំលែកអ្នកដទៃដោយប្រការមួយ ។ លុះពេលត្រូវការពឹងអាស្រ័យគេនៅគ្រាក្រោយទៀតនោះ តើបុគ្គលណាទៅហ្ន ដែលមានចិត្តនៅជួយបុគ្គលប្រភេទនេះទៀតនោះ ! ហេតុនេះបុគ្គលអ្នកមានធនធាន និង អាហារឆា្ងញ់ពិសារហើយក្រសោបទុកតែម្នាក់ឯង ជាប្រមុខនៃក្តីវិនាសទី៦ ។

៧- បុគ្គលអ្នកប្រកាន់រើសអើងជាតិសាសន៍ ត្រកូល ទ្រព្យសម្បត្តិ ឋានៈ ហើយមើលងាយអ្នកដទៃ មើលស្រាលញាតិសន្តាន មិនប្រមូលញាតិមិត្ត
សត្វលាដឹកលាមក ក៏ស៊ីស្មៅ សត្វលាដឹកមាសក៏ស៊ីស្មៅ ។ ជីវិតលើលោកនេះ មាន តម្លៃស្មើគ្នា រឿងឋានៈ ជាតិសាសន៍ ត្រកូល ទ្រព្យសម្បត្តិ រួមទាំងរបស់ជាច្រើនទៀតនៅក្នុងលោកនេះ រមែងមានភាពខុសគ្នាជាធម្មតា ដែលមិនគប្បីយករបស់ទាំងនោះជាកត្តាវាស់វែងមនុស្សឡើយ ។ ការប្រព្រឹត្តិលើកកំពស់ខ្លួនឯង ហើយមិនគោរ ពអ្នកដទៃ មើលងាយអ្នកដទៃ សូម្បីសាច់ញាតិខ្លួនឯងក៏មិនអើពើផង ដោយហេតុតែគិតថា គេក្រ តូចទាប អន់ថយជាងខ្លួនជាដើមនោះ រមែងធ្វើអោយខ្លួនឯងជាមនុស្សឯកោ លែងមាន របងការពារ ហើយអាចធ្វើអោយអ្នកខ្លះ ក្តៅក្រហាយ ស្អប់ខ្ពើម និង ជាគោលដៅនៃការចងគំនុំ ក៏សឹងមាន ។ ហេតុនេះ ការប្រកាន់ខ្លួន មើលងាយអ្នកដទៃ មិនប្រមូលញាតិ និង មិត្ត ជាប្រមុខនៃក្តីវិនាសទី៧ ។

៨- ជនអ្នកប្រព្រឹត្តល្បែង៣ប្រការ គឺល្បែងស្រី១ ល្បែងស្រា១ និង ល្បែងភ្នាល់ទាំងឡាយ១
ត្រេកអរចំពោះភរិយាខ្លួនជាការប្រពៃ ប៉ុន្តែការលេងល្បែងស្រីរមែងជួបផលអវិជ្ជ មានជាច្រើនដូចជា ខូចខាតទ្រព្យដែលមានស្រាប់ ខានបានរកទ្រព្យថ្មី មានបញ្ហាទាស់ទែងគ្នាជារឿយៗ ដើរលេងចោលទ្រព្យសម្បត្តិ ខានថែទាំគ្រួសារ (អាចជាហេតុធ្វើអោយប្រពន្ធផិតក្បត់ក៏មាន ) ខូចកិត្តិយសខ្លួន និង វង្សត្រកូល មានរឿងអាស្រូវ ច្រើនមិន ចេះចប់ សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងជំងឺផ្សេងៗ ជាពិសេសរោគសង្គម និង កាមរោគ។

អ្នកលេងល្បែងស្រានាំមកនូវគុណវិបត្តិយ៉ាងច្រើនដូចជា វិនាសទ្រព្យសម្បត្តិដែលមានស្រាប់ ខាតពេលមិនបានរកទ្រព្យថ្មី និង ខានប្រកបការងារផ្សេងៗ មានរឿងរ៉ាវច្រើន បង្កការឈ្លោះទាស់ទែង និង អំពើហឹង្សាញឹកញាប់ និយាយស្តីគ្មានសតិ គ្មានសុជីវធម៌ បាត់បង់សីលធម៌ ខូចភាពថ្លៃថ្នូរ (អាចអោយគេមើលងាយដល់កូន ប្រពន្ធ និង វង្សត្រកូល) មិនបានថែគ្រួសារ ខ្សោយប្រាជ្ញា និង ខ្សោយសុខភាពជាលំដាប់ ។
ល្បែងភ្នាល់គ្រប់យ៉ាងក៏ធ្វើអោយស្រកស្រុតស្រយុតរបូតទ្រព្យសម្បត្តិ យ៉ាងលឿនរហូតលក់កេរមរតក និង ប្រព្រឹត្តខុសផ្សេងៗទៀត ដូចជាសំណូកសូកប៉ាន់ ពុករលួយ និង ចោរកម្ម នាំអោយមានទំនាស់បែកបាក់គ្រួសារ ខូចកេរ្តិ៍ឈ្មោះ ធ្វើអោយអ្នកដទៃអស់ទំនុកចិត្ត (គេមើលងាយដល់កូនចៅ) ។ ហេតុនេះ ល្បែងស្រី ល្បែងស្រា និង ល្បែងស៊ីសង ល្បែងមួយណាក៏ជាប្រមុខនៃក្តីវិនាសទី៨ ។

៩- បុរសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជាប់ជួន នឹង ស្រីពេស្យា ទ្រូស្តនឹងប្រពន្ធកូនខ្លួនឯង
ស្រីពេស្យា គឺស្រីអ្នកប្រកបរបរផ្លូវភេទ ដោយចេញមុខ ឬ ដោយលួចលាក់ ធ្វើជាទូទៅ ឬ មិនទូទៅ (គឺចំពោះតែបុគ្គលជាក់លាក់ ដែលមានរូបភាពជាស្រីកំណាន់ជាដើម ) មិនពិបាកយល់ទេ គឺថានាងនែបនិត្យរួមមេត្រី ដើម្បីផលប្រយោជន៍អ្វីម្យ៉ាង ហេតុនេះនាងមុខជាសំដែងប្ញកពារម្ញ៉ិកម្ញ៉ក់ ខ្នក់ខ្នាញ់ ផ្គាប់ផ្គុនណាស់ ប៉ុន្តែចូរចងចាំថា នាងកំពុងមើលមកអ្នកថាជាមនុស្សមិនដឹងខ្យល់អ្វីឡើយ ហើយអ្នកនឹងត្រូវនាងអូសទាញអោយធ្វើអាក្រក់ជំនួសនាងក៏មាន ។ ចំណែកនាងជាភរិយា ដោយហេតុតែនាងត្រូវរួមដំណើរជីវិតនឹងអ្នក ទើបត្រូវនិយាយពាក្យពិត ហើយពាក្យពិតរែងស្លែង ។ ជួនកាលនាងខ្វល់តែរឿងថែទាំគ្រួសារ ភ្លេចថែទាំខ្លួនឯង ធ្វើអោយរូបសម្ផស្សរបស់នាងមិនសូវផូរផង់ ប៉ុន្តែ នាងជាអ្នកគូសវាសផែនទីនៃសុភមង្គលគ្រួសារ ជាសំបុកដ៏កក់ក្តៅសម្រាប់អ្នក ។ ពេលប្តីយំ នាងជាអ្នកស្រក់ទឹកភ្នែក (ឬ ជូតទឹកភ្នែកអោយប្តី ) ពេលស្វាមីសើច នាងជាអ្នកទះដៃ ពេលស្វាមីច្រៀង នាងជាអ្នកបន្ទរ….។ អ្នកត្រេកអរនឹងស្រីពេស្យា នាំអោយអស់ទ្រព្យសម្បត្តិ ប្រាក់កាស់ និង បែកបាក់គ្រួសារ (អាចនាំអោយប្រពន្ធផិតក្បត់ក៏មាន ) សុខភាពចុះថយជាលំដាប់ ប្រឈមមុខនឹងការឆ្លងរោគច្រើនប្រការមានកាមរោគជាដើម នឹង ត្រូវគេតិះដៀល (មើលងាយដល់កូន ) ។ ហេតុនេះបុរសមិនត្រេកអរនឹងប្រពន្ធខ្លួន ហើយទៅជក់ចិត្ត ជាប់ជួន នឹងស្រីពេស្យា ទ្រូស្តនឹងប្រពន្ធកូនខ្លួន ជាប្រមុខនៃក្តិវិនាសទី៩ ។

១០- បុរសដែលមានវ័យចំណាស់ពេក ហើយមានតម្រេកដោយក្តីតណ្ហា នាំយកស្រីក្មេងធ្វើជាភរិយា
បុគ្គលដែលមានវ័យចំណាស់ចាស់ទៅហើយ យកមនុស្សវ័យក្មេងធ្វើជាភរិយា ឬ ជាស្វាម៉ី, នៅចំពោះមុខ ប្រហែលជាមានគេសរសើរថាជាគោចាស់ប្រទះស្មៅខ្ចី ប៉ុន្តែជនជាសប្បុរស និង បណ្ឌិតទាំឡាយរមែងតិះដៀល (មនុស្សទូទៅហៅថាចាស់ព្រើល) ។ ដោយហេតុតែការងប់ងល់នឹងភរិយា (ឬស្វាមី) ក្មេងនោះ ធ្វើអោយបុគ្គល ចំណាស់នោះតែងខ្វល់ខ្វាយតែនឹងរឿងផ្គាប់ផ្គុន ទោះនាងធ្វើអ្វីខុសឆ្គង ក៏មិនហ៊ានប្រកាន់ ព្រោះខ្លាចនាងមិនសប្បាយចិត្ត នាងង៉ក់ងរ ម្ល៉ោះហើយចេះតែញាក់តាមមនោគតិរបស់នាង ដែលអាចអោយបុរសចំណាស់ នោះហ៊ានប្រព្រឹត្ត អកុសល និង អំពើអយសផ្សេងៗដើម្បីបំពេញចិត្តនាង ប៉ុន្តែអ្នកដទៃឆ្គងភ្នែក ឃ្នើសចិត្តក្រៃពេក ។ បើបុគ្គល នេះមានកូនប្រពន្ធស្រាប់ផងនោះ កូននិងប្រពន្ធមុខជាខ្ចាត់ខ្ចាយ និរាសចាកសុខជាប្រាកដ។

ដោយហេតុតែរវល់នឹងរឿងផ្គាប់ផ្គុន ទើបមិនមានពេលគិតពិចារណារកធម៌អាថ៌សម្រាប់ខ្លួន ។ លុះពេលស្លាប់ទៅ យកទៅតាមខ្លួនតែបាបកម្មដោយសារផ្គាប់ចិត្តនាង ហើយស្លាប់ទាំងបិទភ្នែកមិនជិត ស្លាប់ទាំងអាឡោះអាល័យ ចំពោះភរិយាក្មេងខ្ចី ។ ប្រការនេះ មានរឿងតាជូជក ជាគំរូស្រាប់ ។ ហេតុនេះ បុរសដែលមានវ័យចំណាស់ ហើយមាន តម្រេកតណ្ហា នាំយកស្រីក្មេងធ្វើជាភរិយា ជាប្រមុខនៃក្តីវិនាសទី១០ ។

១១- បុរសអ្នកតាំងស្រី ឬ ស្ត្រីអ្នកតាំងបុរសដែលជាអ្នកលេងខ្ជះខ្ជាយ
ការតាំងស្រី ឬ តាំងបុរសអ្នកលេងខ្ជះខ្ជាយ បានដល់ការដែលយកស្ត្រី ឬ បុរសដែលជាបុគ្គលមានចិត្តគំនិតគិតតែពីរឿងស៊ីចាយសប្បាយហ៊ឺហា មិនខ្វល់ខ្វាយ ពីរឿងសិក្សារៀនសូត្រដើម្បីចាប់យកអាជីព ឬ ប្រកបការងារក្នុងការរកនិង រក្សាទ្រព្យសម្បត្តិ មិនត្រៀមខ្លួនសម្រាប់ជីវិតនាពេលខាងមុខជាដើម មកជាគូកំណាន់ ឬ ជាគូកៀកកើយ ជាគូមេត្រី ។ ប្រការនេះ នាំអោយបុគ្គលនោះរលាយទ្រព្យសម្បត្តិ និង សមត្ថភាពដែលមានស្រាប់នោះយ៉ាងលឿន ។ មិនយូរប៉ុន្មាន គេនឹងខ្សោះអស់ទ្រព្យ ធ្លាក់ខ្លួនក្រ ហើយ ក៏មិនដឹងថា នឹងត្រូវធ្វើយ៉ាងណា ដើម្បីក្រោកឈរវិញឡើយ ។ ស្ត្រី ឬ បុរសដែលខ្លួនតាំងជាគូគាប់នោះ ប្រហែលជាងាកមកមើលងាយ បញ្ឈឺបញ្ចើចបញ្ចើដាក់បុគ្គលនោះវិញ ហើយហក់ទៅ សប្បាយហ៊ឺហាជាមួយអ្នកផ្សេងទៀត ។ ការតាំងស្រី ឬ តាំងបុរសដែលជាអ្នកលេងខ្ចះខ្ជាយ ជាប្រមុខនៃក្តីវិនាសទី១១ ។

១២- ជនអ្នកកើតក្នុងត្រកូលក្សត្រ ហើយក្រខ្សត់ធនធាន មានគំនិតគិតប៉ងជាក្សត្រ
ដោយសារតែចិត្តលោភលន់នេះ បុគ្គលដែលស្ថិតនៅក្នុងខត្តិយត្រកូល (ឬត្រកូលអ្នកដឹកនាំជាតិ) ជាត្រកូលដ៏ខ្ពង់ខ្ពស់រូបនេះ បង្កើតក្រុមបក្សពួកដើម្បីដណ្តើមរាជ សម្បត្តិ (ឬ អាសនៈជាអ្នកដឹនាំជាតិ ) ដោយហេតុតែចង់សោយសុខលើគំនរភ្នំមាស ភ្នំប្រាក់ និង ភ្នំកាមសុខផ្សេងៗ ។ បុគ្គលនេះ ចង់បានជាក្សត្រ (ជាអ្នកដឹកនាំជាតិ) នេះមិនមែន ដោយសារខ្លួនមានសមត្ថភាពដឹកនាំជាតិ ចំណែកអ្នកដឹកនាំកំពុងនៅក្នុងតំណែង ជាមនុស្សអសមត្ថភាព ឬ អ្នកអយុត្តិធម៌ជាដើមនោះទេ ការពិតគេចង់បានតំណែងនោះដោយសារតែគេចង់សោយសុខ ឬ ដោយហេតុល្មោភ ឬ ដោយភាពលង់ក្នុងការបញ្ជោររបស់អ្នកដទៃទាំងងងឹតងងល់តែប៉ុណ្ណោះ ។ ហេតុនេះ ប្រសិនបើបំណងរបស់គេបានសម្រេចមែននោះ បុគ្គលនេះមុខជាគ្មានធ្វើអ្វីសម្រាប់ជាតិ ក្រៅតែសប្បាយហ៊ឺហា ចាយបង្ហិនបង្ហោចទ្រព្យជាតិ បំផ្លាញច្បាប់រដ្ឋ បំផ្លាញភាពរលូននៃរចនាសម្ព័ន្ធនានា បំផ្លាញភាពសាន្តត្រាណរបស់សង្គមឡើយ ។ មិនយូរប៉ុន្មាន មុខជាមានការបះបោរ ហើយនឹងនាំយកបុគ្គលនេះទៅផ្តន្ទាទោសជាមិនខាន ។ ជួនកាលបុគ្គលនេះ លុះក្នុងការលួងលោម បញ្ឆោតបញ្ជោពីពួកខិលខូចក្រុមណាមួយអោយលង់ធ្វើបែបនេះ ដូចជាសរសើររឿយៗថា បុគ្គលនោះមានចារិត ប្ញកពា រូបរាង មុខមាត់ និង សមត្ថភាព…សក្តិសមនឹងឋានៈដ៏កំពូលនោះ ហើយថា ពេញចិត្តផ្ញើវាសនា និង សន្យាថានឹងជួយបុគ្គលនោះអោយបានជោគជ័យដោយប្រការផ្សេងៗជាដើម ។

តាមពិត បុគ្គលនោះគ្រាន់តែឧបករណ៍ នៃល្បែងដណ្តើមអំណាច ឬ ជាកម្មបទនៃការបំបែកបំបាក់សាមគ្គីភាពនៃរាជវង្ស (ឬគ្រួសារអ្នកដឹកនាំជាតិ ) តែប៉ុណ្ណោះ ។ ជាអកុសលបុគ្គលនោះ ដោយហេតុតែភាពលង់ខ្លៅ ឬ ដោយហេតុតែភាពល្មោភ ទើបមិនយល់ពីឧបាយនេះ ក៏ក្លាយទៅជាសត្វមាន់ដែលជនទុច្ចរិតចាប់បញ្ជល់ជាមួយគ្នាឯង ។ ប៉ុន្តែដោយហេតុតែភាពលង់ខ្លៅនេះ ប្រហែលជាមិនទាន់បានសម្រេចបំណងផង ក៏ត្រូវគេចាប់បញ្ជូលទ្រុង ឬ និរទេសបាត់ទៅហើយ ។
នៅក្នុងការឆ្លើយនឹងប្រស្នារបស់មនុស្ស និង ទេវតា ព្រះសម្មាសម្ពុទ្ធបានត្រាស់សំដែងថា ប្រមុខនៃក្តីវិនាស មាន១២ ប្រការយ៉ាងនេះឯង ។

Leave a comment