Cculture វប្បធម៌/នានា

ដោយ ឈាង បុប្ផា

នៅទីក្រុង​ប៉ារីស សារមន្ទីរ​បារាំង​មួយ​ឈ្មោះ ហ្គីមេ Guimet ចាប់ផ្តើម​ពី​ថ្ងៃ​ពុធ​នេះ ដាក់​តាំង​បង្ហាញ​រូបចម្លាក់​

ខ្មែរ​បុរាណ​ពិត និង​រូបចម្លាក់​ចាក់ពុម្ព     ដែល​ជនជាតិ​បារាំង​ម្នាក់   គឺ​លោក​ល្វី   ដឺលាពក  Louis Delaporte

បាន​បង្កើត  និង​នាំ​យក​មក​ប្រទេស​បារំាង  កាលពីជាង​មួយរយ​ឆ្នាំ  ។  ពិព័រណ៌​នេះ​នឹង​ចាប់ផ្តើម​បើក​ទ្វារ​ដល់​

សាធារណជន ពី​ថ្ងៃ​ពុធ​ទី ១៦ តុលា នេះ រហូត​ដល់​ថ្ងៃ​ទី ១៣ មករា ឆ្នាំ ២០១៤  ។

អ្នកគំនូរ​ជនជាតិ​បារាំង  Louis Delaporte  បានចុះទៅ​​​តំបន់​អង្គរជាលើក​ដំបូង​ កាលពី​ឆ្នាំ​១៨៦៦  ក្នុង​ក្រប

ខណ្ឌ​នៃ​បេសកកម្ម​​រុករក​តំបន់​មេគង្គ។កាល​ណោះ ពេល​​បាន​ទៅដល់​និង​បាន​ឃើញ​ទីនោះ​មានប្រាសាទ​ហ៊ុំ

ព័ទ្ធ​ទៅដោយ​ព្រៃឈើ​និង​វល្ល៍​ធម្មជាតិ លោក Delaporte  បាន​បាក់​ចិត្ត​ស្រលាញ់​សិល្បៈ​ខ្មែរយ៉ាង​ងុបងុល។​

ដោយសារ​ការ​ស្រលាញ់​នេះ បន្ទាប់​ពីបាន​បំពេញ​បេសកកម្ម​នោះ​រួចមក លោកបាន​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​

វិញ​ ជាច្រើនលើកច្រើនសា។ អតីត​ព្រះមហាក្សត្រ​ខ្មែរ​   បានអនុញ្ញាត​អោយ​ជនជាតិ​បារាំង​រូបនេះ ​​នាំយក​វត្ថុ

បុរាណ​ រូបចម្លាក់​ខ្មែរ និង​ឯកសារ​ពាក់ព័ន្ធ​នានា ​​មក​ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​ពីអរិយធម៌​ខ្មែរអោយបាន

ទូលំទូលាយ។

តាម​រយៈ​បេតិកភ័ណ្ឌ​ទាំងនោះ និង​តាម​រយៈ​ស្នាដៃ​ចាក់ពុម្ព   និង​រូបគំនូរផ្សេងៗ​   ទៀត   របស់​លោក    Louis

Delaporte   ពិព័រណ៍​​នៅ​សារមន្ទីរ​   Guimet    នឹង​បង្ហាញ​អ្នកទស្សនា​អោយ​បានដឹងថា   តើ​គេ​បាន​រកឃើញ​​​​​

បេតិកភ័ណ្ឌ​ខ្មែរ​ទាំងនោះ​ឡើងវិញ​ តាម​របៀប​ណា ?  កាលពី​សម័យ​​​អាណានិគម​បារាំងនោះ​  តើ​ប្រាសាទ

នានា​នៅ​​អង្គរ​​ ​ ត្រូវ​បាន​បង្ហាញ​អោយ​សាធារណជន​​ស្គាល់​តាម​របៀបណា​ដែរ ?
afficheangkorbis

សារមន្ទីរ ​Guimet ​ក្រុងប៉ារីស​រៀបចំ​តាំងពិព័រណ៍​ ចម្លាក់​យក​ពី​​ប្រាសាទ​ខ្មែរ  Musée Guimet

ដោយ ព្រំ សឿន សូលីណា

ចាប់​ពីថ្ងៃ​១៦តុលាឆ្នាំ​២០១២ រហូត​ដល់ថ្ងៃ​១៣មករា    ឆ្នាំ២០១៤ សារមន្ទីរ​   Guimet ​  ទីក្រុង​ប៉ារីស   ប្រទេស​

បារាំង    មាន​រៀបចំពិព័រណ៍​សិល្បៈខ្មែរ​មួយ​   ក្រោម​ប្រធានបទ​​ជាភាសាបារាំង៖    ​“Angkor.    Naissance

d’un mythe” រឺ​ជា​ភាសា​ខ្មែរ៖ “អង្គរ, ការចាប់កំណើត​នៃទេវកថា”  ។  ពិព័រណ៍​នេះ​   នឹង​​​បង្ហាញ​ពី​វត្ថុបុរាណ

រូបចម្លាក់​ពិត និង​រូបចម្លាក់​ដែល​ចាក់ពុម្ព​យក​ពី​ប្រាសាទ​ខ្មែរ​ រូបគំនូរ​​ ជាច្រើន​ នៃសិល្បៈ​អង្គរ ដែល​ជា​ស្នាដៃ

​​​រុករក​របស់​​អ្នកគំនូរ​​ជនជាតិ​បារាំង​មួយរូប  គឺលោក  Louis  Delaporte   ដែល​បាន​ចុះទៅ​តំបន់​អង្គរ​ កាលពី​

ឆ្នាំ​១៨៦៦ និង​បាន​ចាប់ចិត្ត​ស្នេហា​សិល្បៈ​ខ្មែរអង្គរ ។

អ្នកគំនូរ​ជនជាតិ​បារាំង   Louis  Delaporte    បានចុះទៅ​​​តំបន់​អង្គរជាលើក​ដំបូង​   កាលពី​ឆ្នាំ​១៨៦៦  ក្នុង​ក្រប

ខណ្ឌ​នៃ​បេសកកម្ម​​រុករក​តំបន់​មេគង្គ។ កាល​ណោះ ពេល​​បាន​ទៅដល់​និង​បាន​ឃើញ​ទីនោះ​មានប្រាសាទ​ហ៊ុំ

ព័ទ្ធ​ទៅដោយ​ព្រៃឈើ​ និង​វល្ល៍​ធម្មជាតិ លោក ​Delaporte បាន​បាក់​ចិត្ត​ស្រលាញ់​សិល្បៈ​ខ្មែរយ៉ាង​ងុបងុល។​

ដោយសារ​ការ​ស្រលាញ់​នេះ បន្ទាប់​ពីបាន​បំពេញ​បេសកកម្ម​នោះ​រួចមក លោកបាន​ត្រលប់​ទៅ​ប្រទេស​កម្ពុជា​

វិញ​ ជាច្រើនលើកច្រើនសា។ អតីត​ព្រះមហាក្សត្រ​ខ្មែរ​  បានអនុញ្ញាត​អោយ​ជនជាតិ​បារាំង​រូបនេះ  ​​នាំយក​វត្ថុ

បុរាណ​ រូបចម្លាក់​ខ្មែរ និង​ឯកសារ​ពាក់ព័ន្ធ​នានា ​​មក​ប្រទេស​បារាំង ដើម្បី​ផ្សព្វផ្សាយ​ពីអរិយធម៌​ខ្មែរអោយបាន​

ទូលំទូលាយ។
281520_463060580404055_270681777_n AN5A3345 AN5A3361 AN5A3366 AN5A3377 AN5A3383 AN5A3440 Guimet6cabodai 3Guimet6hyh
senghak 014

Leave a comment