Language Cambodia First

Z senghak​ 2557

11d571111d571211d5713

11d571411d5715

                  កុំភ្លេចគិតខ្លួន

ភ្លេចអ្វីភ្លេចបាន          តែបើភ្លេចប្រាណ       ឈានធ្លាក់រណ្តៅ​​ ​​      បើបានជាភ្លាត់

មិនទាន់ធ្លាក់ជ្រៅ   ​   ប្រឹងឡើងណាពៅ       កុំនៅនាំជ្រុល ។

ខូចអ្វីមិនគ្រោះ          តែបើខូចឈ្មោះ          មិនងាយជួសជុល      កូនត្រូវប្រយ័ត្ន

កុំងប់ងងុល​              កាមជាគ្រឿងពុល       ខូចអស់ទាំងខ្លួន ។

ខូចខ្លួនខូចឈ្មោះ     ខូចនេះពេញគ្រោះ      រស់លែងស៊ប់សួន      តែទោះយ៉ាងណា

កុំឱ្យខូចផ្ទួន             ត្រូវប្រឹងកែខ្លួន             កុំចោលអាត្មា ។

ចោលអ្វីចោលបាន    តែកុំចោលប្រាណ     ក្នុងវដ្តសង្សារ            ព្រោះក្នុងលោកនេះ

ឥតមាននរណា        ជួយស្រង់អាត្មា          ក្រៅពីខ្លួនឡើ ។

កូនត្រូវរក្សា            ការពារអាត្មា               ឱ្យបានដល់ត្រើយ      ដោយការប្រយ័ត្ន

និងមិនកន្តើយ         ប្រយ័ត្នហ្នឹងហើយ      ជាព្រះក្នុងខ្លួន ។

ប្រយ័ត្នជាម្តាយ       ញុំាគុណទាំងឡាយ    ឱ្យកើតមាំមួន              អត់ធន់ជាឪ

រក្សាគ្រងស្ងួន          គុណធម៌ក្នុងខ្លួន         ដូចខែខាងខ្នើត ។

ខន្តីដូចថ្នាំ               លេបជាប្រចាំ            រសជាតិល្វីងឆើត          លំបាកទ្រាំណាស់

លុះដល់ផលកើត    រសជាតិល្វីងឆើត       មានគុណគាប់ហោង ។

        កំណាព្យ ដើម្បីខ្មែរ ស្រឡាញ់របស់យើង

ស្រឡាញ់ក៏ស្រឡាញ់ទៅចុះ​     ប្រុសស្រីស្រួលស្រុះលុះសីលធម៌

កុំតែស្រឡាញ់ឱ្យវឹកវរ​             បង្កអាស្រូវនៅស្រុកខែ្មរ ​​​ ។ ​

សីលធម៌សង្គមប្រពៃណី          យើងរួមសាមគ្គីរក្សាទុក

ខ្មែរស្រឡាញ់ខ្មែរខ្មែរមានមុខ     ខ្មែរយើងមានស្រុកមានវប្បធម៌​ ។

ខ្មែរស្លៀកពាក់ខ្មែរនិយាយខ្មែរ   ខ្មែរមានឪ​ម៉ែអ្នកអង្គរ

ខ្មែរមានអរិយធម៌ខ្ពស់បវរ         ខ្មែរមានអក្សររបស់ខ្លួន ។

ខ្មែរនាំគ្នាកាន់សាសនាពុទ្ធ        ខ្មែរចិត្តមោះមុតជាតិមាំមួន

ខ្មែរមានបិដកភាសាខ្លួន​            ខ្មែរមានច្បាប់ក្បួនខ្មែរមានធម៌ ។

ខ្មែរយើងជាពូជអ្នកល្បាញល្បី    ខ្មែរមានទឹកដីព្រៃអង្គរ

ខ្មែរមានប្រាសាទល្បីខ្ទារខ្ទរ         ខ្មែរម្ចាស់អង្គរបន្តថែ ។

ខ្មែរមានព្រះសង្ឃខ្មែរមានវត្ត     ខ្មែរមានបែបបទរបស់ខ្មែរ

ខ្មែរទទួលស្គាល់គុណឪម៉ែ        ​ ខ្មែរចេះធ្វើស្រែខ្មែរមានបាន ។

ខ្មែរស្រឡាញ់ខ្មែរខ្មែរថែខ្លួន        ខ្មែរជាតិមាំមួនខ្មែរសប្បាយ

ខ្មែររួមប្រជុំជាតិទាំងឡាយ         ខ្មែរមានឧបាយកសាងជាតិ ។

ខ្មែរធ្វើខ្មែរគិតដល់ខ្លួនឯង         ខ្មែរគិតកោតក្រែងសន្តានញាតិ

ខ្មែរថែសាសនាប្រទេសជាតិ      ខ្មែរត្រូវមិនឃ្លាតពីសីលធម៌ ។

ដូច្នេះខ្មែរត្រូវតែលះបង់            ចំពោះចំណង់អន្លង់មរណ

ច្រណែនឈ្នានីសនាំវឹកវរ         ចង់ឱ្យខ្លួនល្អកុំដៀលគេ ។

អក្សរសាស្រ្តវប្បធម៌ប្រពៃណី     នាទីកូនខ្មែរថែឱ្យថេរ

ជាតិគេស្រឡាញ់របស់គេ         ខ្មែរត្រូវរិះរេស្រឡាញ់ខ្មែរយើងទៅហោង ។

ដោយ ធម្មាចារ្យ ប៊ុន សាវ

                         ខ្មែស្រឡាញ់ខ្មែរ

ខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរ    ខ្មែរខំខ្មែរថែខ្មែរគង់វង់

ខ្មែរខំព្យាយាមខ្មែរមិនលង់        ខ្មែរពូជមិនល្ងង់ខ្មែរពូជឆ្លាត ។

ខ្មែរមានទឹកចិត្តមានគំនិត         ខ្មែរឧត្តមពិតខ្មែរសង្វាត

ខ្មែរស្រឡាញ់ខ្លួនស្រឡាញ់ជាតិខ្មែរមានមារយាទឧត្តមថ្លៃ ។

ខ្មែរមានបញ្ញាឆ្នៃប្រឌិត             ខ្មែរចេះគួរគិតសែនប្រពៃ

ខ្មែរពូជអង្គរឈោ្មះមានន័យ     ខ្មែរមានអ្វីៗដ៏អស្ចារ្យ ។

ខ្មែរមានទឹកដីនិងប្រាសាទ       ខ្មែរបញ្ញាឆ្លាតមហិមា

ខ្មែរហ៊ានតស៊ូខ្មែរពុះពារ           ខ្មែរកម្ពុជាសាសន៍អាស៊ី ។

ខ្មែររួបរួមគ្នាជាធ្លុងមួយ            ខ្មែរឥតខ្វល់ព្រួយខ្មែរមូលមី

ខ្មែរនៅរួមរស់ខ្មែរសាមគ្គី          ខ្មែរខំសំភីកសាងជាតិ ។

ខ្មែរថែរក្សាវប្បធម៌                  ខ្មែរលើកខ្មែរទ្រមិនឱ្យឃ្លាត

ខ្មែររស់ស្រឡាញ់ទឹកដីជាតិ      ខ្មែរថែមិនឃ្លាតបែបជាខ្មែរ។

ខ្មែរថែរក្សាខ្មែរស្រឡាញ់          ខ្មែរមិនចុះចាញ់ខ្មែរត្រូវថែ

ខ្មែរស្រឡាញ់ជាតិខ្មែរត្រូវតែ    ខ្មែរស្រឡាញ់ខ្មែរខ្មែររុងរឿង ។

ដោយឧសិកា ទេពទ្រឹម ឈុំ

Leave a comment